Q&A : ប្រដាប់ភេទ​ខ្ញុំ​ប៉ុន​មេដៃ តើ​មាន​វិធី​អី​ជួយ​ឲ្យ​ធំ​បាន ?

Doliprane TVC

​សំណួរ ៖ ខ្ញុំ​មាន​កង្វល់​មួយ​គឺ​ប្រដាប់ភេទ​តូច​មិន​សមមាឌ​ឡើយ ព្រោះ​ខ្ញុំ​មាន​មាឌធំ និង ក​ម្ពស់ ១,៨២ ម៉ែត្រ ប៉ុន្តែ​ប្រដាប់ភេទ​វិញ​គឺ​វា​ពង្រីក​ខ្លួន​ធំ​បំផុត​ត្រឹម​ធំ​ជាង​មេដៃ​បន្តិច​ប៉ុណ្ណោះ ។ ខ្ញុំ​មាន​អារម្មណ៍​ខ្វល់​ពី​ប្រដាប់ភេទ​នេះ​ណាស់ មិនដឹងថាពេលដែល​រៀបការ​នៅ​ឆ្នាំ​ក្រោយនេះ​ផ្តល់​សេចក្តីសុខ​ដល់​ភរិយា​ឬក៏​អត់ ? តើ​មាន​វិធី​អ្វី​ជួយ​ឱ្យប្រដាប់ភេទ​រីក​ធំ​ជាង​នេះ​ឬទេ ?

​ចម្លើយ ៖ តាម​ធម្មជាតិ​ប្រដាប់ភេទ​តូច​-​ធំ​នោះ​ជា​រឿង​ធម្មតា​មិន​អាចមាន​នរណាម្នាក់​កំណត់ខ្លួនឯង​បានឡើយ ។ ចូរ​អ្នករក្សា​ភាព​ស្ងប់ មិនគួរ​ខ្វាយខ្វល់​រឿងនេះ​ពេក​ឡើយ ។ បើ​អ្នកយក​បញ្ហា​នេះ​ទុក​ក្នុង​ខ្លួន​បង្កើត​រឿង​ឈឺចាប់​នោះ​ជា​កំហុសឆ្គង​មួយ​ធំធេង​ណាស់ ហេតុនេះ​គប្បី​ចៀសវាង​ដាច់ខាត ។ ចូរ​អ្នក​ចងចាំ​ថា​ប្រដាប់ភេទ​ធំ​-​តូច​មិន​សំខាន់​ទេ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​គឺ​ទេពកោសល្យ​ក្នុងពេល​រួមភេទ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​នាង​មានអារម្មណ៍​ទទួលបាន​សេចក្តីសុខ និង ឆាប់​ឈានដល់​ចំណុចកំពូល​ប៉ុណ្ណោះ ។ ចំពោះ​ប្រដាប់ភេទ​តូច ឬ ធំ គឺ​ផ្តល់​ភាព​ស្រណុក​ស្រួល​ដូចគ្នាមិនមាន​អ្វី លើសខ្វះ​គ្នាច្រើន​ប៉ុន្មាន​ឡើយ ។

​ខាងក្រោម​នេះ​ជា​វិធី​ណែនាំ​ដល់​អ្នក​ក្នុង​ការជួយ​ឱ្យ​ប្រដាប់ភេទ​រឹងមាំ និង រីក​ធំ​បាន​មួយចំនួនដោយ​អ្នក​អាចអនុវត្ត​បាន ៖

​របបហូបចុក​ក៏​ជា​ផ្នែក​មួយ​ជួយ​ដល់​ប្រដាប់ភេទ​ដែរ ក្នុងនេះ​ដូចជា​ព្យាយាម​ហូប​អាហារ​ស្រស់ដែល​ផ្តល់​ជាតិ​ដែក និង ស័ង្កសី​ឱ្យ​កាន់តែច្រើន ។ ចំពោះ​យុវវ័យ​ត្រូវ​ផឹកទឹក​ក្នុង​មួយថ្ងៃ​ឱ្យបាន ២ ទៅ ៣ លីត្រ ត្រូវ​ម៉ាស្សា​អា​អូន​តូច​ពី​គល់​ដល់​ចុង ព្រោះវិធី​នេះ​មិន​ត្រឹម​អាចជួយ​ពង្រីក​ដល់​ទំហំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជួយ​ឱ្យ​ចរន្តឈាម​រត់​បានល្អ ។ ហេតុនេះ​វា​អាចជួយ​ឱ្យ​អា​អូន​តូច​របស់​អ្នក​កាន់តែ​ធំ និង ពេល​ប្រតិ​ប​ត្ត​ការ​រឹង​បានយូរ ។​ ​ក្រៅពីនេះ​ត្រូវ​រក​ពេល​ហាត់ប្រាណ​ឱ្យបាន​ច្រើន ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ឱ្យមាន​សុខភាព​រឹងមាំប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជួយ​ឱ្យ​អា​អូន​តូច​រឹងមាំ និង បរិបូរ​ដោយ​ថាមពល​ផង ៕