ចំនួននៃការ លក់រថយន្ត សរុបរបស់បារាំង កើនឡើង ដល់ទៅ៣,៥ ភាគរយនៅ ខែមករានេះ

ក្រុងប៉ារីស: យោងទៅតាមសារព័ត៌មាន ស៊ិនហួរ បានសរសេរកាលពី ថ្ងៃច័ន្ទនេះថា ប្រទេសបារាំងទទួលបានស្ថិតិ នៃការលក់រថយន្តទៅដល់៣,៥ ភាគរយក្នុងខែមករានេះ ធៀបទៅនឹងរយះពេល ដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដែលទទួល បាននៅខែមករានេះ មានទៅដល់១៣៧,៧៨៨ គ្រឿង ដែលបានលក់ហើយបើធៀបទៅ នឹងការលក់កាលពីខែមករាឆ្នាំ ទៅមានតែត្រឹម១៣៣,១៧០គ្រឿង។ នៅពេលដែលរថយន្ត ដែលមានម៉ាកក្នុងស្រុករបស់ខ្លួន បានកើនឡើងបានតែ០,៥ភាគរយ ប៉ុណ្ណោះរថយន្តម៉ាក ពីបរទេសដែលមានដូចជា BMW និងVolvo បានហក់កើនបាន៧,៣ភាគ ដែលធ្វើឲ្យចំនួនលក់សរុបរបស់ម៉ាក មកពីបរទេសបានឡើងទៅដល់៣២,៧ភាគរយ និង ២៣,៥ ភាគរយ នៃចំនួនរថយន្តដែលបានលក់សរុប។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនPSA Peugeot Citroen Group ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបង្អស់ របស់ប្រទេសបារាំងប្រកាសថា ការលក់របស់ខ្លួនបានកើនជាង ៣,២ ភាគរយនៅក្នុងខែមករានេះ ដោយខ្លួនបានលក់រថយន្ត បានទៅដល់ចំនួនប្រមាណ៤២,៦១០គ្រឿង ៕