លោក សុខ ទូច ថា​មិន​ខ្វល់​នឹង​ការ​បដិសេធ​របស់​លោក វ៉ា គឹមហុង ទាក់ទង​រឿង​ព្រំដែន

លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា មិន​ខ្វល់​នឹង​ការ​បដិសេធ​របស់ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា ចំពោះ​ការ​រក​ឃើញ​ថា វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​ចូល​ទឹក​ដី​កម្ពុជា ចន្លោះ​ពី ៥​ម៉ែត្រ​ទៅ ៥០​ម៉ែត្រ នៅ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ឆ្នាំ​១៩៨៥-១៩៨៧។

លោក​បណ្ឌិត សុខ ទូច បាន​ឆ្លើយ​តប​ភ្លាមៗ​ក្រោយ​ពេល​សារព័ត៌មាន​មួយ​ចំនួន បាន​ចុះ​ផ្សាយ​ពី​ការ​បដិសេធ​របស់ លោក វ៉ា គឹមហុង ថា អ្វី​ដែល​ក្រុម​ស្រាវជ្រាវ លោក សុខ ទូច រក​ឃើញ​ពី​ការ​បោះ​បង្គោល​ព្រំដែន​របស់​វៀតណាម ចូល​កម្ពុជា នោះ ថា​មិន​បាន​ការ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី លោក ទីន ហ្សាការីយ៉ា ជាមួយ​លោក​បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។