​បើក​គោយន្ត​ដឹក​ដំឡូង​បោះពួយ​បុក​ក្មេង​ជំទង់​ពីរ​នាក់​កំពុង​ជិះ​ម៉ូ​តុ​ចំ​ពីក្រោយ​ម្នាក់​របួសធ្ងន់ និង​ម្នាក់ទៀត​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​រន្ធត់​

​ខេត្តមណ្ឌលគិរី​៖ ក្មេង​ជំទង់​ពីរ​នាក់​កំពុងបើក​ម៉ូតូឌុប​គ្នា​លើ​ផ្លូ​ជាតិ ត្រូវ​គោយន្ត​កែ​ឆ្នាំ​ដឹក​ដំឡូង​បុក​ពី​ក្រោក​យ​ចំ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ និង​មនុស្ស​ខ្ទាត​ដូ​ល​បោក​លើផ្លូវ​ម្នាក់​រងរបួស​ធ្ងន់ និ​ម្នាក់ទៀត​បែក​លលាដ៍​ធ្លាយ​ចេញ​ខួរ​ម្នាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​២៥​នាទី​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ពូ​ទិល ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។

លោក ព្រំ សា​វេន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ពេ​ជ្រា​ដា​បាន​និយាយថា កេ្ម​ង​រងគ្រោះ​ឈ្មោះ ថា វិ​ន លី​ហេន ភេទ​ប្រុស​អាយុ ១៤​ឆ្នាំ​ជា​ជនជាតិ (​ព្នង​) ភូមិ​ពូ​ទិល ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ជា​អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​នៅនឹងកន្លែង​( ធ្លាយ​ខួរ​) និង​ម្នាក់ទៀត​របួសធ្ងន់ (​មិន​ស្គាល់​អត្តសញ្ញាណ​)​។ ពួកគេ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ត្រូវ​គោយន្ត​កែឆ្នៃ​ស្រប​តិ​ស​គ្នា​បុក​ពីក្រោយ​ពេញទំហឹង​។​

​ចំណែក​អ្នកបើក​គោយន្ត​ឆ្នៃ​មានឈ្មោះ សេង វណ្ណា អាយុ​២៧​ឆ្នាំ ភេទ​ប្រុស ស្នាក់នៅ​ភូមិ​ប៊ូ​ស្រា ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ជា​កម្មករ​បើកបរ​ដឹក​ដំឡូង​ឲ្យ​យ​គេ​។ បន្ទាប់ពី​បង្កហេតុ​តៃកុង​គោយន្ត​ឆ្នៃ​មានឈ្មោះ សេង វណ្ណា បាន​បើក​រត់គេច​ពី​កន្លែងកើតហេតុ​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ចុះ​អូរ​លាង​ឈាម​ប្រឡាក់​គោយន្ត​ដើម្បី​បំភាន់​ដាន តែ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ និង​បញ្ជូន​ខ្លួន​ទៅ​អធិការ​រដ្ឋ​នគរបាល​ស្រុក​ពេ​ជ្រា​ដា​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​៕ សែ​មនោ​រម្យ

KA-01-02-2015-10

KA-01-02-2015-11 KA-01-02-2015-12 KA-01-02-2015-13