ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ជា​ច្បាប់​គោល​មួយ​នៅ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ

ភ្នំពេញ: លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន គឺជា ច្បាប់​គោល​មួយ​នៅ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ ហើយ​ច្បាប់​នេះ​មាន​សារសំខាន់​ណាស់ ព្រោះ​វា​មានការ​ពាក់ព័ន្ធ​សម្រាប់​យើងទាំងអស់គ្នា ដែល​ប្រការនេះ​ចាំបាច់​ត្រូវតែមាន​ការយល់ ដឹង​អំពី​សំណូមពរ និង​ការលំបាក​របស់​ប្រជាជន​គ្រប់​ស្រទាប់ គ្រប់ផ្នែក​ក្នុងការ​ស្វែងរក​ព័ត៌មាន​។

​ក្រសួង​ព័ត៌មាន​សហការ​ជាមួយ​អង្គការ UNESCO ក្រោម​ការឧបត្ថម្ភ​ថវិកា​ពី​រដ្ឋាភិបាល ស៊ុយ​អ៊ែត បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​តម្រា​ដល់​ក្រុមការងារ​បច្ចេកទេស (A2I-TWG) រៀបចំ តាក់តែង សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ក្រោម​អធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​ភ្នំពេញ​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ច្បាប់​នេះ​មិន​ត្រឹម​តែមាន​សារសំខាន់ សម្រាប់​អ្នក​សារព័ត៌ មាន​ដែលជា​អ្នកផ្តល់​សំឡេង​ដល់​អ្នក​អត់​សំឡេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បានផ្តល់​សិទ្ធិ ឱ្យ​សាធារណជន​ទូទៅ ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់ ក្នុងការ​ស្រាវជ្រាវ ធានា​យុត្តិធម៌ ក្នុងសង្គម គ្រប់បែបយ៉ាង​ទាំងអស់ ។ ដូច្នេះហើយ​ក្រសួង​ត្រូវ​បើក​វគ្គ​បណ្តុះបណ្តាល ក៏ដូចជា​ធ្វើ​សិក្ខាសាលា​ឱ្យបាន​ច្រើនដង ដើម្បី​អាច ធ្វើការ​ពន្យល់​ដល់​ប្រជាពលរដ្ឋ ដែល​មិនបាន​ចូលរួម​មតិយោបល់​នៅក្នុង​គេហទំព័រ ហើយ​អស់ លោក​ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល ឬ​សិក្ខាសាលា អាច​ទទួលយក​គំនិត​យោបល់ របស់​ប្រជាពលរដ្ឋ​មក​ដាក់បញ្ចូល​នៅក្នុង​ច្បាប់​នេះ​បាន​។​

​លោកស្រី Ann Lemaistre តំណាង​អង្គការ UNESCO ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា នេះ​ជា​លើកទីមួយ​ហើយ ដែល​កម្ពុជា​បានរៀបចំ​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន ដោយ​បើកទូលាយ​ឱ្យ មានការ​ចូលរួម​មតិយោបល់​ពី​សាធារណជន​ទូទៅ ពិសេស​ក្រសួង​ព័ត៌មាន បាន​បង្កើត ជា​គេហទំព័រ​មួយ​សម្រាប់​ទទួល​នូវ​មតិយោបល់​ផ្សេងៗ​ពី​សាធារណជន ក្នុងពេល​ដំណើរការ​រៀបចំ​ច្បាប់ នេះ​ឱ្យបាន​កាន់តែ​ប្រសើរ ហើយ​នៅពេល​ច្បាប់​នេះ​បានសម្រេច និង​អនុម័ត ពី​រដ្ឋសភា​ហើយ នោះ នឹង​យកទៅ​អនុវត្តន៍​បាន​ដោយ​រលូន​។ លោកស្រី​សង្ឃឹម​ផងដែរ​ថា តាមរយៈ​គេហទំព័រ របស់​ក្រសួង​ព័ត៌មាន​នេះ នឹង​ទទួលបាន​ការចូលរួម​មតិយោបល់ ច្រើន​ពី​សាធារណជន​ហើយ យើង​ត្រូវ​ជ្រើស​រើសយក​មតិយោបល់​ណាខ្លះ ដើម្បីឱ្យ​សមស្រប​ទៅតាម​ច្បាប់​៕

ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ជា​ច្បាប់​គោល​មួយ​នៅ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ

ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ជា​ច្បាប់​គោល​មួយ​នៅ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ

ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ជា​ច្បាប់​គោល​មួយ​នៅ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ