ហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន វ៉ាឈ្នះ ឯកឧត្តម សម រង្ស៊ី ត្រឹមតែរយៈពេល តែជាង៤ ខែប៉ុណ្ណោះ

ភ្នំពេញ៖ នៅទីបំផុតត្រឹមតែរយៈពេល ជាង៤ខែប៉ុណ្ណោះ ផេកហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister បានយកឈ្នះលើ ផេកហ្វេសប៊ុក របស់ឯកឧត្តម សម រង្ស៊ី នៃគណបក្ស សង្រ្គោះជាតិ ដោយជោគជ័យ ជាមួយនឹងចំនួនអ្នកចូលចិត្ត ជាង២លាននាក់។

លោក ទិត្យ សុធា អ្នកនាំពាក្យប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី បានសម្តែងចំណាប់អារម្មណ៍របស់ខ្លួន ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅមុននេះបន្តិចថា “ផេកសម្តេចតេជោ ជាង៤ខែប៉ុណ្ណោះ មានអ្នកLIKE ជាង២លាន៩ម៉ឺននាក់។ ដោយឡែក ផេកមេបក្សប្រឆាំងវិញ បង្កើតជាង៤ឆ្នាំ មានអ្នកlike តិចជាងសម្តេចតេជោឆ្ងាយណាស់!”។

លោក ទិត្យ សុធា បានបន្ថែមថា “សូម្បីតែតំណែងនាយករដ្ឋមន្ត្រីហ្វេសប៊ុក ក៏ សម រង្ស៊ី គ្មានវាសនាដែរក្នុងជាតិនេះ! យុត្តិធម៌ពិតជាផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន ដែលបានតស៊ូ លះបង់អ្វីៗគ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋកម្ពុជាទាំងមូល!”។

យោងតាមលិខិតជូនដំណឹងរបស់ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសឲ្យដឹង កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៥ បញ្ជាក់ថា ហ្វេសប៊ុកផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន មានឈ្មោះជាផ្លូវការថា Samdech Hun Sen, Cambodian Prime Minister។

មិនត្រឹមតែទទួលបាននូវការគាំទ្រដ៏ច្រើនប៉ុណ្ណោះទេ សូម្បីតែក្រុមហ៊ុនហ្វេសប៊ុក ក៏បានឱ្យចំណាត់ថា្នក់លេខ១ ដល់ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផងដែរ។ នេះមិនមែនជារឿងចៃដន្យទេ ដែលក្រុមហ៊ុនហ្វេសប៊ុកបានផ្ញើសាតាមរយៈអ៊ីម៉ែលជូនលោក ហ៊ុន សែន ដែលថាមានសកម្មភាពរស់រវើកដូចជា Likes, Comments និង Shares ច្រើនជាងគេ ក្នុងចំណោមទំព័រហ្វេសប៊ុករបស់មេដឹកនាំសំខាន់ៗនៅលើពិភពលោក។

បើតាមការអត្ថាធិប្បាយរបស់លោក ទិត្យ សុធា សម្តេចតេជោ ហ៊ុន សែន ត្រូវបានចាត់ទុកជាថ្នាក់ដឹកនាំនយោបាយមួយរូបដែលឈានមុខគេក្នុងរយៈពេលដែលសម្តេច បានប្រឡូកក្នុងឆាកនយោបាយ នេះបើប្រៀបធៀបទៅនឹងអ្នកនយោបាយ ប្រឆាំងនៅកម្ពុជា។ “បើនិយាយពីបក្សប្រឆាំងនៅកម្ពុជា ការធ្វើនយោបាយនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មី ដូចជាហ្វេសប៊ុកជាដើមនេះ អាចឆ្លុះបញ្ចាំងបានថា គឺមិនអាចប្រកួតប្រជែងប្រជាប្រិយភាពជាមួយសម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានឡើយ ដោយសារតែក្នុងរយៈពេលមួយថ្ងៃ ការកើនឡើងចំនួននៃការគាំទ្រទំព័រហ្វេសប៊ុកផ្លូវការលោក ហ៊ុន សែន Page Likes គឺលើសពីមួយម៉ឺននាក់ ដែលទំព័រហ្វេសប៊ុករបស់ប្រធានបក្សប្រឆាំងកើនបានតែបីទៅបួនពាក់នាក់ក្នុងមួយថ្ងៃប៉ុណ្ណោះ”។

លោក ទិត្យ សុធា បញ្ជាក់ថា “ភាពខុសគ្នាឆ្ងាយនៃការគាំទ្ររវាងសម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងប្រធានបក្សប្រឆាំង គឺអាចឆ្លុះបញ្ចាំងបានថា មិនថានៅទីណា ឬកន្លែងណា សម្តេច ហ៊ុន សែន នៅតែជាថ្នាក់ដឹកនាំដ៏ល្អសម្រាប់ប្រជាជនកម្ពុជា”។
ជាកត់សម្គាល់រូបភាពនៃដំណើរអញ្ជើញទៅហាត់ប្រាណ ជាមួយប្រជាពលរដ្ឋនៅវិមានឯករាជ្យ មុខវត្តបុទុមវតី និងព្រះបរមរាជវាំង បានធ្វើឲ្យសន្ទុះនៃការគាំទ្រសម្តេចតេជោ សែន កាន់តែទទួលបាននូវការគាំទ្រកាន់តែផុសផុល ថែមខ្ពស់មួយកម្រិត ជាពិសេសរូបភាពនៃការទទួលនំបញ្ចុកដ៏ឆ្ងាញ់ពិសា ប្រកបដោយជីវភាពសាមញ្ញបំផុត ក្នុងនាមជាមេដឹកនាំកម្ពុជា ដ៏ជាញជ័យម្នាក់៕

ហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន វ៉ាឈ្នះ ឯកឧត្តម សម រង្ស៊ី ត្រឹមតែរយៈពេល តែជាង៤ ខែប៉ុណ្ណោះ

ហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន វ៉ាឈ្នះ ឯកឧត្តម សម រង្ស៊ី ត្រឹមតែរយៈពេល តែជាង៤ ខែប៉ុណ្ណោះ

ហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន វ៉ាឈ្នះ ឯកឧត្តម សម រង្ស៊ី ត្រឹមតែរយៈពេល តែជាង៤ ខែប៉ុណ្ណោះ

ហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន វ៉ាឈ្នះ ឯកឧត្តម សម រង្ស៊ី ត្រឹមតែរយៈពេល តែជាង៤ ខែប៉ុណ្ណោះ