Lampard ជា​កីឡាករ​ម្នាក់​ដែល​តែង​ឧទ្ទិស​គ្រាប់​បាល់​ដល់​ម្ដាយ​របស់​ខ្លួន​

Lampard ជា​កីឡាករ​ម្នាក់​ដែល​តែង​ឧទ្ទិស​គ្រាប់​បាល់​ដល់​ម្ដាយ​របស់​ខ្លួន​

Frank Lampard គឺជា​អតីត​ខ្សែបម្រើ​ដ៏​ឆ្នើម​ និង​ល្បី​ឈ្មោះ ដែល​ធ្លាប់​ជួយ Chelsea ឈ្នះ​ពានរង្វាន់​ធំៗ​ជា​ច្រើន​ មុន​ពេល​ចាកចេញ​ទៅ​លេង​នៅ​ទឹកដី​អាមេរិក។

 

Lampard ជា​កីឡាករ​ម្នាក់​ដែល​តែង​ឧទ្ទិស​គ្រាប់​បាល់​ដល់​ម្ដាយ​របស់​ខ្លួន​Lampard ជា​កីឡាករ​ម្នាក់​ដែល​តែង​ឧទ្ទិស​គ្រាប់​បាល់​ដល់​ម្ដាយ​របស់​ខ្លួន​

 

ក្នុង​រយៈ​ពេល​ជាង ១៣ឆ្នាំ​នៅ Stamford bridge ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​ស៊ុត​បញ្ចូល​ទី​បាន​១៤៧ គ្រាប់​ហើយ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​គេ​សង្កេត​ឃើញ Lampard តែង​លើក​ដៃ​ចង្អុល​ឡើង​លើ​ រាល់​ពេល​ស៊ុតបញ្ចូល​ទី​ម្ដង​ៗ។

 

ហេតុផល​ដែល​ Lampard ធ្វើ​កាយវិការ​បែប​នោះ គឺ​ដើម្បី​ឧទ្ទិស​គ្រាប់​បាល់​របស់​ខ្លួន​ឲ្យ​ទៅ អ្នកស្រី Pat ជា​ម្ដាយ​ដែល​បាន​ស្លាប់​កាល​ពី​ខែ​មេសា​ ឆ្នាំ ២០០៨ ក្នុង​អាយុ​៥៨ឆ្នាំ ដោយសារ​ជំងឺ​រលាក​សួត។ ក្នុង​ឆ្នាំ២០១០ Lampard បាន​និយាយ​ពាក្យ​មួយ​ឃ្លា​ដែល​គេ​ចាំ​មិន​ភ្លេច​ថា៖ “ខ្ញុំ​តែង​ឧទ្ទិស​គ្រាប់​បាល់​ដែល​ស៊ុត​ចូល ឲ្យ​ម្ដាយ​ខ្ញុំ។ គាត់​បាន​បាត់បង់​ជីវិត​កាល​ពី​២ឆ្នាំ​មុន ហើយ​គាត់​គឺជា​អ្នក​គាំទ្រ​ម្នាក់​ដែល​តែង​ស្ថិត​នៅ​ក្បែរ​កូនប្រុស​ម្នាក់​នេះ​ជា​និច្ច”៕

 

ចុចអាន៖ មួយ​ឃ្លា​ពី​ Ronaldinho អាន​ហើយ​រំជួល​ចិត្ត​

 

ដោយ៖ វីរ៉ុត