ខេមរៈ ភូមិន្ទ និង ខាន់ ឈិត ត្រៀម​ចេញ​បទ​ថ្មី ប្រជែង​រៀមច្បង


ខេមរៈ ភូមិន្ទ និង ខាន់ ឈិត ត្រៀម​ចេញ​បទ​ថ្មី ប្រជែង​រៀមច្បង

លោក ខេមរៈ ភូមិន្ទ    និង លោក  ខាន់ ឈិត បាន​ប្រាប់​ថា  ឆាប់ៗ​​​ខាង​មុន​នេះ អ្នកទាំង២ មាន​បទ​ចម្រៀង​ជា​ច្រើន​បទ ចេញ​លក់​នៅ​លើ​ទីផ្សារ ដើម្បី​ប្រជែង​តារា​ចម្រៀង​រៀម​ច្បង។

 

 

ខេមរៈ ភូមិន្ទ  និង ខាន់ ឈិត ត្រៀម​ចេញ​បទ​ថ្មី ប្រជែង​រៀមច្បង
បទ​ចម្រៀង​របស់​អ្នក​ទាំងពីរ​ដែល​ត្រៀមចេញ​នោះ អាច​នៅ​ចន្លោះ​​ដើម ខែ កុម្ភៈ ឬ មិនា ខាង​មុខ​នេះ ហើយ​បទ​ចម្រៀង​​ទាំង​នោះ ចេញ​លក់​​ក្នុង​ផលិតកម្ម​ផ្សេង​គ្នា ត្បិត​អី តារា​ចម្រៀង​ទាំង២រូប​នេះ មិន​មែន​នៅ​ផលិតកម្ម​រួម​គ្នា​ឡើយ។
តារា​ចម្រៀង​តែងតែ​តុបតែង​ខ្លួន​តាម លោក ខេមរៈ សិរីមន្ត គ្រប់​វិនាទី​ លោក ខេមរៈ ភូមិន្ទ ទើប​​​​បាន​ក្លាយ​ជា​​​តារា​ចម្រៀង​របស់ ផលិតកម្ម HD បាន​ប្រាប់​ថា បទ​ចម្រៀង​​របស់​​ខ្លួន​​មាន​​ចំនួន​៣បទ ក្នុង​នោះ មាន​​កន្រ្ទឹម​១បទ ញាក់១បទ និង ស្លូ ១បទ ដោយ​បច្ចុប្បន្ន​​បាន​ថត​រួច​រាល់​ហើយ ខាង​ផលិតកម្ម​កំពុង​​តែ​ត្រួត​ពិនិត្យ​ចំណុច​ខ្វះខាត​ខ្លះ។

ភូមិន្ទ រំពឹង​ទុក្ខ​ថា បទ​ចម្រៀង​ដែល​នឹង​បើក​ទំព័រ​អាជីព​ដំបូង ក្នុង​អាជីព​ជា​តារា​ចម្រៀង​​របស់​ខ្លួន​នេះ នឹង​ជួយ​បង្កើន​​ប្រជាប្រិយភាព​​របស់​ខ្លួន​ជាក់​ជា​មិន​ខាន។ ការ​ដែល​មាន​ក្ដី រំពឹង​​បែប​នេះ ក៏​ព្រោះ​តែ​លោក​ធ្លាប់​យក​បទ​​ចម្រៀង​ទាំង​នោះ ច្រៀង​នៅ​តាម​ខនសឺត​កន្លង​មក មាន​ការ​គាំទ្រ ច្រើន​គួរសម។
ខេមរៈ ភូមិន្ទ  និង ខាន់ ឈិត ត្រៀម​ចេញ​បទ​ថ្មី ប្រជែង​រៀមច្បង

ចំណែក​លោក ខាន់ ឈិត ​មាន​មុខ​មាត់​ស្រដៀង​តារា​ចម្រៀង ខាន់ ជេមស៍ ម្នាក់​ទៀតតារា​ចម្រៀង​ថ្មី​​របស់​ផលិត​កម្ម​ BBL បាន​ប្រាប់​ថា  ខ្លួន​​ក៏​មាន​បទ​ចម្រៀង​ថ្មី​ចំនួន​២បទ ដែរត្រៀម​ចេញដើម ខែ កុម្ភៈ ឬ មីនា ខាង​មុខ។ ដោយ​បទ​ចម្រៀង​ទាំង​នោះ គឺ​ជា​បទ ស្លូ បែប​មនោសញ្ចេតនា។ ខាន់ ឈិត ក៏​ទើប​តែ​ក្លាយ​ជា​ តារា​ចម្រៀង​ក្នុង ផលិត​កម្ម​BBL ផង​ដែរ តារា​ចម្រៀង​មាន​កំណើត​មក​​ពី​ខេត្ត​បាត់​ដំបង​ម្នាក់​នេះ  ធ្លាប់​មាន​បទ​ចម្រៀង​ក្នុង​ផលិតកម្ម​ BBL ចំនួន​៨បទ​រួច​មក​ហើយ។
ខេមរៈ ភូមិន្ទ  និង ខាន់ ឈិត ត្រៀម​ចេញ​បទ​ថ្មី ប្រជែង​រៀមច្បង
លោក ខាន់ ឈិត ក៏​ដូច​ជា លោក ខេមរៈ ភូមិន្ទ សុទ្ធតែ រំពឹង​ថា ទៅ​ថ្ងៃ​អនាគត ក្រោយ​ពី​ខ្លួន​មាន​បទ​ចម្រៀង​ចេញ​កាន់​តែ​ច្រើន នោះ​ប្រជាប្រិយភាព​របស់​លោក ច្បាស់​ជា​ត្រូវ​បាន​​ទស្សនិកជន​ទទួល​ស្គាល់​ដូច​តារា​ចម្រៀង​​ល្បីៗ​ជាក់​ជា​មិន​ខាន៕
អត្ថបទ៖ ខុត សីហា ​