​សម្បក​ក្រូចឆ្មា​អាច​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​បានដែរ​

​សម្បក​ក្រូចឆ្មា​អាច​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​បានដែរ​

​យើង​ទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ការ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហៗ និង​ទឹក​ក្រូចឆ្មា​នៅ​ពេល​ព្រឹក​ពេល​ពោះ​ទទេ​មិន​ត្រឹមតែ​ជំនួយ​ដល់​ការ​សម្រក​ទម្ងន់​ទេ តែ​ក៏​ជំនួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ដែរ​។ ដូច្នេះហើយ ក្នុង​ទូរ​ទឹកកក​ប្រាក​ជា​ទុក​ក្រូចឆ្មា​ច្រើនណាស់​ហើយ​។ ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹងថា សម្បក​ក្រូចឆ្មា​ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំងនឹង​ជំងឺ​ទឹកនោម​ផ្អែម ដែល​អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​។ ដូច្នេះ នៅ​ពេល​អ្នក​ច្របាច់​ក្រូចឆ្មា​ញ៉ាំ​លើក​ក្រោយ កុំ​ចោល​សម្បក​វា​អី​។

​សម្បក​ក្រូចឆ្មា​មាន​សារធាតុ Polyphenols ដែល​ជួយ​ពង្រឹង​ដល់​ភាព​អាច​ប្រើប្រាស់​បាន​របស់​អាំង​ស៊ុយ​លីន​ក្នុង​ខ្លួន តាមរយៈ​ការទប់ស្កាត់​ការកើនឡើង​របស់​ជាតិ​ខ្លាញ់​ក្នុង​តំបន់​ក្បាលពោះ​។ វត្តមាន​របស់ Naringin និង Hesperidin ក្នុង​សម្បក​ក្រូចឆ្មា​នឹង​ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោម​ផ្អែម​បាន​។ ម្យ៉ាងវិញទៀត វា​ក៏​ទៅ​កាត់បន្ថយ​ការ​បំបែក​ជាតិ​គ្លុយកូស​ក្នុង​ថ្លើម និង​ទប់ស្កាត់​ការរំលាយ​ជាតិ​គ្លុយកូស​ក្នុង​ថ្លើម​បានដែរ​។ អ្នក​អាច​ដាក់​កំទិច​សម្បក​ក្រូចឆ្មា​ទៅក្នុង​ទឹក​ញាំ​បាន ឬ​ម្ហូប​ដែល​អ្នក​ពេញចិត្ត​។ យ៉ាងណាក៏ដោយ ចូរ​ប្រើ​ថ្នាំ​ដែល​អ្នក​កំពុង​តែ​ប្រើប្រាស់​ឲ្យបាន​ទៀងទាត់ និង​តម​អាហារ​ឲ្យបាន​ត្រឹមត្រូវ​ផង​ដើម្បី​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​កាន់តែ​ប្រសើរ​ជាង​មុន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។