រឿង ៥​យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​ពេល​រលាក​ស្បែក​

រឿង ៥​យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ​ពេល​រលាក​ស្បែក​

​អ្នក​អាច​រលាកភ្លើង​ដោយសារ​ធូបមូស ឆ្នាំង​ដែល​ក្តៅ ឬ​ឆ្នាំងអ៊ុត​ជាដើម​។ ដូច្នេះ​តើ​គួរ​ធ្វើ​ដូចម្តេច​បន្តទៀត​? តើ​អ្នក​នឹងត្រូវ​ស្អំ​ទឹកកក ឬ​របស់​ត្រជាក់​មែន​ទេ​? ប៉ុន្តែ​ការព្យាបាល​អាកា​រៈរលាកស្បែក​ដ៏​ពេញនិ​យមបែប​នេះ​អាច​នឹង​បំផ្លាញ​ជាលិកា​ស្បែក​អ្នក​ទៅ​វិញ​ទេ​។ ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​អ្នក​មិន​គួរ​ធ្វើ​សោះ​នៅ​ពេល​ស្បែក​រលាកភ្លើង​។

ស្អំ​ទឹកកក​
ទឹកកក​អាច​បណ្តាល​ឲ្យ​សរសៃឈាម​រួម​តូច ដូច្នេះ​វា​មិន​ត្រឹមតែ​ធ្វើឲ្យ​លំហូ​រឈាម​ទៅ​ចិញ្ចឹម​ស្បែក​កាន់តែ​តិច​តែ តែ​ក៏​ធ្វើឲ្យ​ស្បែក​ដែល​រលាក​នោះ​កាន់តែ​ខូចខាត​ខ្លាំង​ជាង​មុន​បានដែរ​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គ្រាន់តែ​បង្ហូរទឹក​ធម្មតា​ចេញពី​ក្បាល​រ៉ូមី​ណេ​លើស្បែ​ក​ដែល​រលាក​នោះទៅ​បាន​ហើយ​។

ប្រើបឺរ​ស្អំ​បំបាត់​ឈឺ​
មិន​ត្រូវ​ប្រើបឺរ​ស្អំ​នៅ​កន្លែង​ដែល​រលាក​ឡើយ ព្រោះ​វា​អាច​បង្កើតបាន​ជា​មជ្ឈដ្ឋាន​ដ៏​ល្អ​មួយ​សម្រាប់​ការលូតលាស់​បាក់តេរី និង​នាំឲ្យ​មាន​ការបង្ករោគបាន​។

លាប​ថ្នាំដុសធ្មេញ​
ការប្រើ​ថ្នាំដុសធ្មេញ​លាប​ពីលើ​ស្បែក​ដែល​រលាក​អាច​ផ្តល់​ភាព​ត្រជាក់​ដល់​ស្បែក​ដែល​កំពុង​រលាក​នោះ​បាន ប៉ុន្តែ​វា​អាច​នឹង​ធ្វើឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ទៅវិញ​ទេ​។ ថ្នាំដុសធ្មេញ​មាន​ជាតិគីមី​ច្រើន​ដូចជា​កាល់ស្យូម ដែល​វា​មិន​ត្រឹមតែ​អាច​បំផ្លាញ​ស្បែក​ប៉ុណ្ណោះ​ទេ តែ​ក៏​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការបង្ក​រោគ​ដែរ​។

ទឹក​លាង​របួស​កម្រិត​ស្រាល​ដូចជា​ទឹក​អុកស៊ី​សែនណេ​
ការប្រើ​ទឹក​លាង​របួស​ប្រភេទ​ទឹក​អុកស៊ី​សែនណេ​គឺជា​មធ្យោបាយ​ដែល​គេ​ពេញនិយម​បំផុត​ក្នុង​ការព្យាបាល​បញ្ហារ​លា​ក​ស្បែក​។ ប៉ុន្តែ​សារធាតុ​មួយ​នេះ​មិន​ត្រឹមតែ​ជា​របស់​បំផ្លាញ​កោសិការ​បែប​ធម្មជាតិ​ទេ តែ​ក៏​ជា​ភ្នាក់ងារ​បង្ក​អាឡែ​ហ្ស៊ី​ដែល​អាច​នាំឲ្យ​មាន​ការ​រលាក និង​ឈឺចាប់​បានដែរ​។

លាបទឹក​ក្រូចឆ្មា​
អ្នក​ក៏​ប្រហែល​ជា​ប្រើ​ទឹក​ក្រូចឆ្មា​ដើម្បី​បន្សាប​ការ​រលាក​ដែល​បណ្តាល​មក​ពី​សារធាតុ​គីមី​។ ការ​លាបទឹក​ក្រូចឆ្មា​លើ​ស្បែក​ផ្ទាល់​បែប​នេះ​មិន​ត្រឹមតែ​ផ្តល់​ផលប៉ះពាល់​កាន់តែខ្លាំង​ទេ តែ​ក៏​រំខាន​ដល់​ស្បែក​ដែល​កំពុង​តែរ​រលាក​ដែរ​៕

ប្រែសម្រួល៖ ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី02  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។