លោក​សម រង្ស៊ី ជ្រុះ​បាត់​តំណែង​ ​នាយករដ្ឋមន្ត្រី​ហ្វេ​ស​ប៊ុ​ក​!

ភ្នំពេញ: ភាពត្រឹមត្រូវ​នៃ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ធ្វើអោយ​ប្រជាពលរដ្ឋ​​ស្រឡាញ់​ពេញចិត្ត​ពី និង​បានធ្វើឱ្យ​សម្តេច​ក្លាយជា​នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​កម្ពុជា ក្នុង​អាណត្តិ​ទី​៥ នេះ​
​។
​មានរឿង​គួរឱ្យ​ចាប់អារម្មណ៍​មួយ​ដែល​បាន​កើតឡើង នៅក្រោយ​ពេលដែល​សម្តេច​នាយករដ្ឋមន្ដ្រី បានប្រកាស​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ និង​ដោយមាន​ការចេញ​នូវ​សេចក្ដីជូនដំណឹង​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ដ្រី​នៅ​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ​២០១៥ ដែល​គិត​រហូតមកដល់​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០១៥ គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​គឺ​មិន​ដល់ ៥​ខែ​ផង ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Samdech Hun Sen, Cambodian Prime Minister កើន​ដល់​ចំនួន ២​លាន Likes​។​
​    ​មិន​ត្រឹមតែ​ទទួលបាន​នូវ​ការគាំទ្រ​ដ៏​ច្រើន​ប៉ុណ្ណោះ​ទេ សូម្បីតែ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ក៏បាន​ឱ្យចំ​ណាត់​ថា្នក់​លេខ​១ ដល់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ផងដែរ​។ នេះ​មិនមែនជា​រឿង​ចៃដន្យ​ទេ ដែល​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​ផ្ញើ​សា​តាមរយៈ​អ៊ី​ម៉ែ​ល​ជូន​​សម្តេច​ហ៊ុន សែន ដែលថា​មាន​សកម្ម​ភាពរស់រវើក​ដូចជា Likes, Comments និង Shares ច្រើនជាងគេ ក្នុងចំណោម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​មេដឹកនាំ​សំខាន់ៗ​នៅលើ​ពិភពលោក​។​
​    ​ដូច្នេះហើយ​បានជា​សម្តេច ហ៊ុន សែន ត្រូវបាន​ចាត់ទុកជា​ថ្នាក់ដឹកនាំ​នយោបាយ​មួយរូប​ដែល​ឈានមុខ​គេ​ក្នុង​រយៈពេល​ដែល​បាន​ប្រឡូក​ក្នុង​ឆាកនយោបាយ នេះ​បើ​ប្រៀបធៀប​ទៅនឹង​អ្នកនយោបាយ​ប្រឆាំង​នៅ​កម្ពុជា​។
​បើ​និយាយ​ពី​បក្សប្រឆាំង​នៅ​កម្ពុជា ការធ្វើ​នយោបាយ​នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថ្មី ដូចជា​ហ្វេ​ស​ប៊ុ​ក​ជាដើម​នេះ អាច​ឆ្លុះបញ្ចាំង​បាន​ថា គឺ​មិនអាច​ប្រកួតប្រជែង​ប្រជាប្រិយភាព​ជាមួយ​សម្តេច​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានឡើយ ដោយសារតែ​ក្នុង​រយៈពេល​មួយថ្ងៃ ការកើនឡើង​ចំនួន​នៃ​ការគាំទ្រ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​លោក ហ៊ុន សែន Page Likes គឺ​លើស​ពីមួយ​ម៉ឺន​នាក់ ដែល​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ប្រធាន​បក្សប្រឆាំង​កើន​បានតែ​បី​ទៅ​បួន​ពាក់​នាក់​ក្នុង​មួយថ្ងៃ​ប៉ុណ្ណោះ​។ ភាពខុសគ្នា​ឆ្ងាយ​នៃ​ការគាំទ្រ​រវាង​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន និង​ប្រធាន​បក្សប្រឆាំង គឺអាច​ឆ្លុះបញ្ចាំង​បាន​ថា មិន​ថា​នៅទីណា ឬ​កន្លែង​ណា​សម្តេច ហ៊ុន សែន នៅតែ​ជា​ថ្នាក់ដឹកនាំ​ដ៏​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា​៕​

លោក​សម រង្ស៊ី ជ្រុះ​បាត់​តំណែង​ ​នាយករដ្ឋមន្ត្រី​ហ្វេ​ស​ប៊ុ​ក​!