​ព្រឹក​នេះ​មក​ស្ដាប់​បុរស​លក់​នំប៉ោង និង​ឆាខ្វៃ​​ត្អូញត្អែរ​ពី​ចំណូល​បាន​តិច

​ព្រឹក​នេះ​មក​ស្ដាប់​បុរស​លក់​នំប៉ោង និង​ឆាខ្វៃ​​ត្អូញត្អែរ​ពី​ចំណូល​បាន​តិច

​នា​វេលា​​ម៉ោង​ប្រហែល​ជាង ៥​ព្រឹក​បុរស​វ័យ​កណ្ដាល​​ឈ្មោះ​ ណាត ​​​កំពុង​​​កាន់​ម្សៅមី​គោះ​ទៅ​លើ​បន្ទះ​ក្ដារ​​យ៉ាង​រហ័ស កាន់​​កាំបិត​កាត់​ម្សៅ​​បណ្ដើរ​មាត់​ហា​និយាយ​បណ្ដើរ​​បុរស​​​ជា​អ្នក​លក់​នំ​ប៉ោង  និង​នំ​ឆា​ខ្វៃ​បាន​ត្អូញត្អែរ​ពី​ចំណូល​ថា​​លក់​បាន​តិច​សឹង​មិន​អាច​​​ទ្រាំទ្រ​នៃ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​បាន ​ដែល​លក់​នៅ​ម្ដុំ​មុខ​រោងចក្រ​វាយ​អូឡេត។

 

​ព្រឹក​នេះ​មក​ស្ដាប់​បុរស​លក់​នំប៉ោង និង​ឆាខ្វៃ​​ត្អូញត្អែរ​ពី​ចំណូល​បាន​តិចណាត កំពុង​ធ្វើ​នំ​

 

​ណាត បាន​ត្អូញត្អែរ​ឲ្យ​ដឹង​ថា​ ​​ខ្លួន​លក់​នំ​នេះ​បាន​ត្រឹម​តែ​​​អាច​ចាយ​វាយ​តែ​មួយ​ថ្ងៃ​ៗ ​ប៉ុណ្ណោះ​ពោល​គឺ​បាន​តិច​​។ ប៉ុន្តែ​ដើម្បី​​​​ជីវភាព​ប្រចាំ​ថ្ងៃ​​ ហើយ​ខ្លួន​គ្មាន​ចំណេះ​ដឹង​អ្វី​ផ្សេង​​​ ដើម្បី​ប្រកប​ការ​ងារ​ក្រៅ​ពី​នេះ​ មាន​តែ​បន្ត​លក់​​នំ​នេះ​រហូត​មក​ដល់​បច្ចុប្បន្ន​។

 

​បុរស​រូប​នេះ​បន្ត​ថា ​រូប​គេ​ត្រូវ​ងើប​​​ម៉ោង៤ ទាប​ភ្លឺ​រៀប​ចំ​កន្លែង​​ ចាប់​ផ្ដើម​លក់​ និង​បន្ត​លក់​ដល់​ព្រឹក​ប្រហែល​ម៉ោង៩ ឬ​១០ ​ទើប​​អស់​ម្សៅ​ប្រហែល​ ៣​ទៅ ៤​គីឡូក្រាម។ ម្សៅមី​ដែល​ទិញ​ពី​ផ្សា​មក​លក់​មួយ​បេ​​តម្លៃ ​២០​ម៉ឺន​រៀល៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​
រូប​ថត​៖ ទូរសព្ទ​ដៃ​

  • ​ព្រឹក​នេះ​មក​ស្ដាប់​បុរស​លក់​នំប៉ោង និង​ឆាខ្វៃ​​ត្អូញត្អែរ​ពី​ចំណូល​បាន​តិច已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/02/02  Category:ជីវិតនិងសង្គម