វីដេអូ​បង្ហាញ​អគារ​បំពាក់​កញ្ចក់​ធំ​ជាង​គេ​លើ​លោក​របស់ Apple

វីដេអូ​បង្ហាញ​អគារ​បំពាក់​កញ្ចក់​ធំ​ជាង​គេ​លើ​លោក​របស់ Apple

អគារ​ដ៏​ធំ​ស្កឹមស្កៃ​ទី២ របស់ Apple ត្រូវ​បាន​ថត​ពី​លើ​អាកាស ដោយ​បាន​​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​អគារ​រាង​មូល​ដែល​កំពុង​តែ​សាង​សង់​និង​​បំពាក់​កញ្ចក់​កោង​​ប្រមាណ​ជាង ៣ពាន់​បន្ទះ។

 

វីដេអូ​បង្ហាញ​អគារ​បំពាក់​កញ្ចក់​ធំ​ជាង​គេ​លើ​លោក​របស់ Apple

ទីស្នាក់ការ​ធំទី២របស់ Apple កំពុង​សាងសង់

 

អាគារ​ធំ​របស់ Apple រាង​មូល​ហ៊ុំ​ព័ទ្ធ​ដោយ​កញ្ចក់​មាន​ផ្ទៃ​ដី​ប្រមាណ​ជាង ២៦ម៉ឺន​ម៉ែត្រ​ការ៉េ កន្លែង​ហាត់​ប្រាណ​ជាង ៩ពាន់​ម៉ែត្រ​ការ៉េ និង​​សាល​​សម្រាប់​ប្រារព្ធ​ពិធី​ធំៗ​ប្រមាណ​ជាង ១ម៉ឺន​ម៉ែត្រ​ការ៉េ។

 

បើ​តាម​សារព័ត៌មាន Business Insider  បាន​ឱ្យ​ដឹង​ថា អគារ​រាង​មូល​របស់ Apple នឹង​ត្រូវ​បំពាក់​កញ្ចក់​ប្រមាណ​ជាង ៣០០០ផ្ទាំង ហើយ​វា​នឹង​ក្លាយ​ជា​អគារ​បំពាក់​កញ្ចក់​ធំ​ជាង​គេ​លើ​លោក។ ការ​សាង​សង់​ទីស្នាក់ការ​ធំ​ទី ២​នេះ​នឹង​ត្រូវ​បញ្ចប់​សព្វ​គ្រប់​នៅ​ចុង​ឆ្នាំ ២០១៦៕

 

 

គំរូ​អគារ​ថ្មី​

វីដេអូ​បង្ហាញ​អគារ​បំពាក់​កញ្ចក់​ធំ​ជាង​គេ​លើ​លោក​របស់ Apple

 

វីដេអូ​បង្ហាញ​អគារ​បំពាក់​កញ្ចក់​ធំ​ជាង​គេ​លើ​លោក​របស់ Apple

 

សាល​​ធំ​នៅ​ក្រោម​ដី

វីដេអូ​បង្ហាញ​អគារ​បំពាក់​កញ្ចក់​ធំ​ជាង​គេ​លើ​លោក​របស់ Apple

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ Macrumors