របៀបឆាលៀសឱ្យឆ្ងាញ់

​លៀស​គឺ​ជា​សត្វឥតឈាម​មួយ​ប្រភេទ ​ដែល​គេ​តែង​តែ​យក​ទៅ​ធ្វើ​ជា​ម្ហូប​ដូច​ជា​ ស្ងោរ, ឆា... ​ជា​ពិសេស​នោះ​គឺ​លៀស​ហាល​តែ​ម្តង​។ ​ថ្ងៃ​នេះ​ផង​ដែរ ​យើងខ្ញុំ ​សូម​ធ្វើ​ការ​បង្ហាញ​ពី​វិធី ឆាលៀស ម​ក​ចែក​ជូន​ប្រិយមិត្ត ​ដូច​ខាង​ក្រោម​៖​
របៀបឆាលៀសឱ្យឆ្ងាញ់
​គ្រឿងផ្សំ​៖​​លៀស​ ២​ កំប៉ុង ​ត្រាំ​ទឹក​ឲ្យ​បាន ​១ ​យប់ ​ដុស​លាង​ឲ្យ​ស្អាត​​ប្រេង​ខ្យង ១​ ស្លាប​ព្រាបាយ​​ស្ករស ​១ ​ស្លាប​ព្រាកាហ្វេ​​អំបិល​ ១ ចុ​ង​ស្លាប​ព្រាកាហ្វេ​​ម្រេច​ ១ ​ស្លាប​ព្រាកាហ្វេ​​ខ្ទឹម​បំពង ​១ ​ស្លាប​ព្រាបាយ​​​ខ្ញី ​១៥០​ ក្រាម ចិ​តជាសសៃ​វែងៗ​ កុំ​ឲ្យ​តូច​ពេក​
​វិធីធ្វើ​៖​​ជាការ​ចាប់​ផ្តើម​អ្នក​ត្រូវ​យក​ឆ្នាំង​ខ្ទះ​ដាក់​ប្រេង​ឆាឲ្យក្តៅ ប​ន្ទាប់​មក​ដាក់​ខ្ញីចូល​ឆាត្រឡប់​ទៅ​ត្រឡប់ម​ក​បន្តិចសិន​ទើប​ដាក់ ​​ខ្ទឹម​បំពង​ រួច​ហើយ​ឆាបន្ត​ទៀត​ទើប​ដាក់​គ្រឿង​ថែម​។​​គ្រឿង​ដែល​ត្រូវដា​ក់ប​ន្ថែម​មាន ​ម្រេច,​ អំបិល​, ​ស្ករស​ និង​ប្រេងខ្យង ​រួច​ហើយ​ឆាគ្រឿងប​ញ្ចូល​គ្នា​ឲ្យឈ្ងុយ​ សុំ​ដាក់​លៀស​ចូល​តាម​ក្រោយ​ដើម្បី​ឆា​បញ្ចូល​ជា​មួយ​គ្នា​តែម្តង​ បន្ទាប់ម​ក​ត្រូវ​គ្របទុ​ក​ប្រហែល ​៥ ​នាទី ​​ទើបលៀស​ឆ្អិន​ល្អ​។​ ទឹក​ជ្រលក់ ​មាន​គ្រឿ​ងផ្សំដូចជា ​ម្រេច​ ១ ​ស្លាប​ព្រាកាហ្វេ​ ខ្ទឹម​ស ​ចិញ្ច្រាំ ​២ ​កំពឹស ​ក្រូចឆ្មា ១​ ចំហៀង​ផ្លែ ​ស្ករស ​ជិត ​១ ​ស្លាប​ព្រាបាយ ​ទឹក​ត្រី ​២ ​ស្លាប​ព្រាបាយ​ កូរ​បញ្ចូល​គ្នា​ជា​ការ​ស្រេច​​៕ ​
អត្ថបទ៖ ដេវីដ