​ខ្ញី ​និង​ក្រូច​ឆ្មារ​ជា​សមាសធាតុផ្សំ​ដ៏​ល្អ​អស្ចារ្យ​ដើម្បី​សម្រក​ទម្ងន់​

​ដើម្បីទទួល​បាន​អត្ថប្រយោជន៍​ទាំង​ស្រុង​ពី​ការរួ​​មផ្សំ​គ្នារវាង​ខ្ញី ​និង​ក្រូចឆ្មារ ​យើង​ត្រូវ​នាំមុខ​ដោយ​របប​អាហារ​ប្រកប​ដោយ​តុល្យភាព ​ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀង​ទាត់​ និង​ការ​ពិសា​ទឹក​ឱ្យ​បាន​ពីរ​លីត្រ​ក្នុង​មួយ​ថ្ងៃ​។ ​ខ្ញី​មាន​ភាព​ល្បីល្បាញ​ទូ​ទាំង​ពិភព​លោក​សម្រាប់​គុណ​ប្រយោជន៍​សុខភាព​ដ៏​សំខាន់​របស់​វា ​ពិសេស​វា​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​នឹង​ការ​រលាក ​និង​ល្អ​ប្រសើរ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ។​ ម្យ៉ាង​ទៀត​រុក្ខជាតិ​ប្រភេទ​មើល​នេះ​មាន​អំណាច​លើក​កម្ពស់​ការ​សម្រក​ទម្ងន់​បែប​ធម្មជាតិ​ និង​ជំនួយ​ដល់​ការ​រំលាយ​អាហារ​បាន​ប្រក្រតី​ ហើយ​វា​មាន​ប្រសិទ្ធ​ភាព​ផលិត​ចេញ​នូវ​កម្ដៅ​ ដែល​លើក​កម្ពស់​ការ​រំលាយ​អាហារ​ទៅ​ជា​ថាមពល​ ដោយ​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ភ្នាក់​ងារ​ដុត​​កម្ទេច​ជាតិ​ខ្លាញ់​ និង​កាល់ឡូរី​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ចំណែក​ក្រូច​ឆ្នារ​វិញ​ ក៏​មាន​សារៈ​ប្រយោជន៍​សម្រាប់​ឱសថសម័យ​ទំនើប​ជា​ច្រើន​យ៉ាង​ផង​ដែរ។​ វា​ត្រូវ​បាន​គេ​ចាត់ទុ​ក​ថា​ជា​ភ្នាក់​ងារស​ម្រក​ទម្ងន់​បែប​ធម្មជាតិ​ ដែល​វីតាមីនC ​និង​សារ​ធាតុ​ប្រឆាំង​នឹង​អុកស៊ីដកម្ម​របស់​វា​ជួយ​កម្ចាត់​ចោល​នូវ​កាក​សំណល់​ពី​រាងកាយ​ ប្រឆាំង​នឹង​អការៈ​ទល់មូត្រ ​លើកក​ម្ពស់​ការ​បណ្ដេញ​ជាតិ​ពុល​ពី​រាងកាយ ​និងកាត់​បន្ថយ​អាការៈ​ហើម​ពោះ។​​
​ខ្ញី ​និង​ក្រូច​ឆ្មារ​ជា​សមាសធាតុផ្សំ​ដ៏​ល្អ​អស្ចារ្យ​ដើម្បី​សម្រក​ទម្ងន់​
តើខ្ញី និងក្រូចឆ្មារ អាចមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់បែបណា?អ្នកជំនាញបានចាត់ទុកថា គ្រឿងផ្សំទាំងពីរយ៉ាងនេះមាននូវគុណសម្បត្ដិជាច្រើន ដែលអាចជួយកាត់បន្ថយជាតិខ្លាញ់ និងកាកសំណល់ពីរាងកាយ ដោយការរួមបញ្ចូលគ្នានូវគ្រឿងទេសទាំងពីរយ៉ាងនេះបានធ្វើឱ្យវាក្លាយជាសមាសធាតុដ៏អស្ចារ្យជួយឱ្យរាងស្ល៊ីម ដែលអាចយកមកអនុវត្ដជាទម្លាប់ នៃការសម្រកទម្ងន់ប្រកបដោយសុខភាពល្អ។ យើងជឿថា អ្នកមិនធ្លាប់នឹកស្មានដល់ថាអ្នកអាចលាយគ្រឿងផ្សំទាំងពីរយ៉ាងនេះបញ្ចូលគ្នាដើម្បីគោលបំណង នៃការសម្រកទម្ងន់នោះទេ ប៉ុន្ដែឥឡូវនេះអ្នកនឹងបានដឹងថាវាមានលក្ខណៈងាយស្រួលសម្រាប់យកទៅផ្សំនៅក្នុងរូបមន្ដអាហារផ្សេងៗ ហើយអ្នកនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រកទម្ងន់បែបធម្មជាតិ និងទទួលបានលទ្ធផលគួរឱ្យភ្ញាក់ផ្អើល។
ខ្ញី និងតែក្រូចឆ្មារ៖ វិធីមួយដើម្បីទាញយកគុណប្រយោជន៍ដ៏ប្រសើរនៃគ្រឿងទេសទាំងពីរយ៉ាងនេះគឺដោយការឆុងទឹកតែមួយពែងដ៏សាមញ្ញបំផុតតាមជំហានមួយចំនួន។ ទឹកតែនេះមាននូវរសជាតិឆ្ងាញ់ ដែលអ្នកនឹងចូលចិត្ដពិសាវា។
តើត្រូវឆុងវាបែបណា? ដាក់កម្ដៅទឹកមួយពែងរហូតដល់វាចាប់ផ្ដើមពុះ។ ដាក់បន្ថែមមើមខ្ញីមួយចំណិតតូច ហើយត្រាំវាឱ្យបាន ៥នាទីដោយគ្របវាឱ្យជិត។ បន្ទាប់មកដាក់បន្ថែមទឹកក្រូចឆ្មារ ដែលច្របាច់ចេញពីក្រូចឆ្មារមួយផ្លែ រួចសឹមពិសាវា។ វាជាការល្អ ប្រសិនបើអ្នកពិសាទឹកតែនេះមុនអាហារ ឬពិសាមុនអាហារពេលព្រឹក។
ទឹកសុសសាឡាដធ្វើពី ខ្ញី និងក្រូចឆ្មារ៖  នេះជាប្រការប្រសើរក្នុងការលាយគុណប្រយោជន៍ នៃគ្រឿងទេសទាំងពីរយ៉ាងនេះបញ្ចូលគ្នា ហើយអ្នកមិនចាំបាច់រៀបចំទឹកសុសនេះទុកជាមុននោះទេ។ វិធីធ្វើ៖ យកសាច់ខ្ញីកិនម៉ត់មួយក្ដាប់ ហើយបន្ថែមទឹកក្រូចឆ្នារ ដែលច្របាច់ចេញពីរទឹកក្រូចឆ្មារមួយផ្លែ។ សូមប្រើគ្រឿងទេសលាយបញ្ចូលគ្នានេះ ជាទឹកសុសសម្រាប់សាឡាដ ដែលអ្នកចូលចិត្ដ៕  
អត្ថបទ៖ ដេវីដ