ម្ដាយ កូន ពីរ​នាក់​ត្រូវ​រថយន្ត​បើក​បុក​យ៉ាង​សាហាវ​ដូច​ក្នុង​រឿង Hollywood (​មាន​វីដេអូ​)

Doliprane TVC

​នេះ​គឺជា​រឿង​គួរ​ឲ្យ​តក់ស្លុត​មួយ​ដែល​បានកើត​ឡើង​នៅលើ​ទឹកដី​ប្រទេស​អា​ហ្ស​ង់​ទីន ដោយមាន​ម្ដាយ និង កូន​ពីរ​នាក់​ត្រូវ​រថយន្ត​របស់​ចោរ​មួយក្រុម​បើក​បុក​ប៉ើង​ដូច​ក្រដាស​តែ​មិនមាន​បង្ក​របួស​ធ្ងន់ធ្ង​រ​ឡើយ ។

យោងតាម​វីដេអូ​ឃ្លី​ប​ដែល​បង្ហោះ​ដោយ CCTV ថត​តាម​កាមេរ៉ា​សុវត្ថិភាព បានបង្ហាញ​យ៉ាងច្បាស់​ថា រថយន្ត​សេរី 4X4s មួយគ្រឿង​ត្រូវបាន​ដេញចាប់​ដោយ​ក្រុមប៉ូលិស នៅលើ​ផ្លូវ​ក្នុង​ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន ដោយ​ក្នុងខណៈដែល​កកស្ទះ​ចរាចរណ៍ រថយន្ត​របស់​ក្រុមចោរ​សេរី 4X4s នេះ​បាន​បើកបរ​ខុសផ្លូវ​ក្នុង​ល្បឿន​លឿន​បំផុត ហើយ​បាន​បុក​ទៅលើ​ម្ដាយ កូន មិន​ស្គាល់​អត្តសញ្ញាណ​ពីរ​នាក់ ដែល​បណ្ដាល​ឲ្យ​ក្មេង​នោះ​ហោះ​ឡើង​ទៅលើ​ក្នុង​កំពស់​ដ៏​ខ្ពស់​មួយ ចំណែកឯ​ស្ត្រី​ជា​ម្ដាយ​វិញ​ត្រូវ​ជាប់​អូស​នៅលើ​ឡាន​ជាច្រើន​ម៉ែត្រ​ទើប​ធ្លាក់ចុះ​វិញ ។

ម្ដាយ កូន ពីរ​នាក់​ត្រូវ​រថយន្ត​បើក​បុក​យ៉ាង​សាហាវ​ដូច​ក្នុង​រឿង Hollywood (​មាន​វីដេអូ​)

បើតាម​សេចក្ដីរាយការណ៍​របស់​គេហទំព័រ LiveLeak បាន​ឲ្យ​ដឹងថា ទោះជា​ត្រូវ​រថយន្តបុក​ប៉ើង​ដូច​ក្រដាស​យ៉ាងណាក្ដី ក៏​ម្ដាយ និង កូន ពីរ​នាក់​ខាងលើនេះ​មិនមាន​របួស​អ្វី​ធ្ងន់ធ្ងរ​ឡើយ ហើយ​ចំណែក​ក្រុមចោ​ទាំងនោះ​ក៏​ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​ផងដែរ​បន្ទាប់ពី​ពួកគេ​បើក​ទៅមុខ​លែងរួច ។ ​ខាងក្រោម​នេះ​គឺជា​វីដេអូ​ដែល​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព ៖ (​ប្រភព ឌាល​លី​មែ​ល​) កុសល​