ចុះបង្ក្រាបផ្ទះបន នៅប៉ោយប៉ែត ឃាត់មេបន បាន២នាក់ ស្រីបម្រើសេវា និងភ្ញៀវ៦នាក់

បន្ទាយមានជ័យ៖ ផ្ទះម៉ាស្សាបង្កប់សេវាផ្លូវភេទ យីហោ អានី នៅចំណុចក្រោយវត្តប៉ាលេលេយ្យ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទយមានជ័យ ដឹកនាំដោយលោកស្រី ឌី សុជាតិ ស្នងការរង សម្របសម្រួលនិតិវិធីដោយ លោកព្រះរាជអាជ្ញារង ផាន់ ភីរម្យ បានចុះបង្ក្រាបហើយ នៅវេលាមោង៩និង៣០នាទី យប់ថ្ងៃទី០១ ខែកុម្ភះឆ្នាំ២០១៦នេះ។

ពេលនេះកម្លាំងនគរបាលកំពុងឡោមព័ទ្ធទីតាំងកើតហេតុ និងបានធ្វើការឃាត់ខ្លួនស្រី្ត បម្រើសេវាផ្លូវភេទ៣នាក់ រួមនិងភ្ញៀវមករួមភេទ៣នាក់ និងម្ចាស់ទីតាំង២នាក់ប្តីប្រពន្ធ។ ពេលនេះសមត្ថកិច្ចកំពុងឆែកឆេរបន្ទប់នីមួយៗ រកវត្ថុតាង បន្ទប់ខ្លះមានស្រោមប្រើទើបហើយសើមៗ ជាច្រើន បន្ទប់ខ្លះមានស្រោមអនាម័យមិនទាន់ប្រើជាច្រើនប្រអប់។

លោក ឱក សំណុក នាយផ្នែកប្រឆាំងការជួញដូរ បានឲ្យដឹងថា ម្ចាស់បនយីហោអានី ខាងលើនេះ មានឈ្មោះ សុខ លី ភេទស្រី អាយុ៣៦ឆ្នាំ ជាប្រពន្ធ និងឈ្មោះ ហ៊ុន គីមម៉េង អាយុ៣៣ឆ្នាំជាប្តី ពួកគេត្រូវឃាត់ខ្លួនក្រោយរកឃើញថា បានលួចជួញដូរផ្លូវភេទ ក្រោមរូបភាព ម៉ាស្សាកោសជប់ជាយូរមកហើយ ក្រោយស្រាវជ្រាវនៅថ្ងៃចន្ទ សមត្ថកិច្ចរកឃើញការពិតក៏ធ្វើការបង្ក្រាបតែម្តង៕

ពេលនេះសមត្ថកិច្ចកំពុងតែប្រមូល មនុស្សប្រុសស្រីទាំងនេះ ដើម្បីធ្វើកំណត់ហេតុតាមច្បាប់។ពត៌មានលម្អិតនឹងផ្សាយជូនបន្តនាពេលខាងមុខ៕

ចុះបង្ក្រាបផ្ទះបន នៅប៉ោយប៉ែត ឃាត់មេបន បាន២នាក់ ស្រីបម្រើសេវា និងភ្ញៀវ៦នាក់
ចុះបង្ក្រាបផ្ទះបន នៅប៉ោយប៉ែត ឃាត់មេបន បាន២នាក់ ស្រីបម្រើសេវា និងភ្ញៀវ៦នាក់
ចុះបង្ក្រាបផ្ទះបន នៅប៉ោយប៉ែត ឃាត់មេបន បាន២នាក់ ស្រីបម្រើសេវា និងភ្ញៀវ៦នាក់ 
ចុះបង្ក្រាបផ្ទះបន នៅប៉ោយប៉ែត ឃាត់មេបន បាន២នាក់ ស្រីបម្រើសេវា និងភ្ញៀវ៦នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត