ឌុ​ប​គូ​ដណ្តឹង​ ទៅ​ធ្វើ​ច្បាប់​ការ ត្រូវ​រថយន្ត​បុក​ស្លាប់ ឯ​គូ​ដណ្តឹង​ និង​ប្អូនស្រី ​របួសធ្ងន់

ខេត្ត​កែប ៖ យ៉ាង​ហោច​ណាស់​ មនុស្ស​៣​នាក់ ​បាន​ស្លាប់​ និង​របួសធ្ងន់ ​ដោយហេតុ​ការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​សាំ​យ៉ុ​ង ​១២​កៅអី និង ម៉ូតូ​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ដែល​បើកបរ​ ដោយ​បុរស​ម្នាក់ និង​មាន​ឌុ​ប​មនុស្ស​ស្រី​២​នាក់ ​ជា​គូ​ដណ្តឹង និង​ប្អូនស្រី ​របស់​គូ​ដណ្តឹង​ អាយុ​៦​ឆ្នាំ​ម្នាក់​ ដែល​រួម​ដំណើរ ។

ហេតុការណ៍​នេះ ​កើតឡើង​កាលពី ​វេលា​ម៉ោង​១ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ កំពត​-​កែប ត្រង់​ចំណុច​ខាងកើត ​គីឡូម៉ែត្រ​លេខ​១៣ ចម្ងាយ​ជិត​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ដំណាក់​ចំបក់ សង្កាត់​អូរ​ក្រសារ ក្រុងកែប ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ​ក្រុងកែប ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ បុរស​ម្នាក់​ឈ្មោះ គង ផុ​ក អាយុ​២៤​ឆ្នាំ​មាន​ទីលំនៅ​ កន្លែង​កើតហេតុ បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត​1E-5778 បើក​ចេញពីផ្ទះ​ ឡើង​មក​លើ​ផ្លូវជាតិ​ ដោយ​ឌុ​ប​ស្ត្រី​ម្នាក់​ ជា​គូ​ដណ្តឹង​ ឈ្មោះ ខេ​ង ចាន់​នី អាយុ​២១​ឆ្នាំ និង​ប្អូនស្រី​របស់​គូ​ដណ្តឹង​ម្នាក់​ អាយុ​៦​ឆ្នាំ ដើម្បី​ទៅ​សាលាសង្កាត់ ​ធ្វើ​ច្បាប់​ការ ។

លុះ​ពេល​បើក​ម៉ូតូ​ ឡើង​មក​លើ​ថ្នល់ជាតិ ស្រាប់តែ​មាន​រថយន្ត​ សាំ​យ៉ុ​ង​១២​កៅអី ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-6225 បើកបរ​ក្នុង​ទិស​ដៅ ​ពី​លិចទៅ​កើត មក​ដល់​ក៏​បុក​ ទទឹង​គូទ​ក្រោយ​ម៉ូតូ ដែល​បុរស​នោះ​បើក ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ ទាំង​៣​នាក់​ ផ្លោង​បោក​នឹង​កញ្ចក់​រថយន្ត រួច​ខ្ទាត​ទៅ​មុខ​រថយន្ត ​ចម្ងាយ​ជាង​១០​ម៉ែត្រ រង​របួសធ្ងន់ ​ផុង​លលាដ៍​ ទាំង​៣​នាក់ សន្លប់​ស្តូកស្តឹង​ នៅ​កន្លែង​កើតហេតុ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ ហៅ​រថយន្ត​សា​មុ​យ​ ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​ មន្ទីរពេទ្យ​បង្អែក​ ខេត្តកំពត ។ ភ្លាម​ៗ​នោះ ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ ចុះ​ទៅ​ធ្វើការ​វាស់វែង ព្រមទាំង​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ ក្រុងកែប រង់ចាំ​ការ​ដោះស្រាយ ​ពេល​ក្រោយ ។

ប្រភព​ពី​មន្ទីរពេទ្យ​ បាន​ឲ្យ​ដឹង​ថា ស្ថានភាព​របួស ​របស់​ជន​រង​គ្រោះ ​គឺ​ធ្ងន់ធ្ងរ​ ទាំង​៣​នាក់ ដែល​២០​នាទី​ ក្រោយ​ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ បុរស​អ្នក​បើក​ម៉ូតូ​ បាន​ដាច់ខ្យល់​ស្លាប់ ​នៅ​ក្នុង​សាល​សង្គ្រោះ​បន្ទាន់ រីឯ​ស្ត្រី​ជា​គូ​ដណ្តឹង និង​ប្អូនស្រី​ របស់​ស្ត្រី​ជា​គូ​ដណ្តឹង​ ក៏​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ នៅឡើយ​ដែរ ដែល​ក្រុម​គ្រូពេទ្យ ​ត្រូវ​រៀបចំ​បញ្ជូន​ទៅ​សង្គ្រោះ ​នៅ​ឯ​មន្ទីរពេទ្យ​ ភ្នំពេញ​ផង​ដែរ ៕

ឌុ​ប​គូ​ដណ្តឹង​ ទៅ​ធ្វើ​ច្បាប់​ការ ត្រូវ​រថយន្ត​បុក​ស្លាប់ ឯ​គូ​ដណ្តឹង​ និង​ប្អូនស្រី ​របួសធ្ងន់
ឌុ​ប​គូ​ដណ្តឹង​ ទៅ​ធ្វើ​ច្បាប់​ការ ត្រូវ​រថយន្ត​បុក​ស្លាប់ ឯ​គូ​ដណ្តឹង​ និង​ប្អូនស្រី ​របួសធ្ងន់
ឌុ​ប​គូ​ដណ្តឹង​ ទៅ​ធ្វើ​ច្បាប់​ការ ត្រូវ​រថយន្ត​បុក​ស្លាប់ ឯ​គូ​ដណ្តឹង​ និង​ប្អូនស្រី ​របួសធ្ងន់
ឌុ​ប​គូ​ដណ្តឹង​ ទៅ​ធ្វើ​ច្បាប់​ការ ត្រូវ​រថយន្ត​បុក​ស្លាប់ ឯ​គូ​ដណ្តឹង​ និង​ប្អូនស្រី ​របួសធ្ងន់
ឌុ​ប​គូ​ដណ្តឹង​ ទៅ​ធ្វើ​ច្បាប់​ការ ត្រូវ​រថយន្ត​បុក​ស្លាប់ ឯ​គូ​ដណ្តឹង​ និង​ប្អូនស្រី ​របួសធ្ងន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត