ស្លាប់ ៤នាក់ និងរបួស ២០នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស ថ្ងៃទី១ កុម្ភៈ

ភ្នំពេញ៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសមានចំនួន ១១លើក (យប់ ៨លើក) បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ (ប្រុស) របួសធ្ងន់ ១១នាក់ (ប្រុស) របួសស្រាល ៩នាក់ (ស្រី ៥នាក់) និងមិនពាក់មួកពេលគ្រោះថ្នាក់មាន ១៨នាក់ (យប់ ១០នាក់)។

យោងតាមគេហទំព័រ អគ្គស្នងការដ្ឋាន នគរបាលជាតិបានឲ្យដឹងថា ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ១៩គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១២គ្រឿង រថយន្តធុនតូច ៤គ្រឿង និងរថយន្តធំ ១គ្រឿង និងយានផេ្សងៗ ២គ្រឿងផងដែរ។

សូមបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៤លើក ប្រជែងគ្រោះថ្នាក់ ៣លើក ស្រវឹង ១លើក បត់គ្រោះថ្នាក់ ១លើក បើកមិនប្រកាន់ស្តាំ ១លើក និងកត្តាយានយន្ត ១លើក ដោយឡែកយានល្មើស សរុបទូទាំងប្រទេសមាន ៦១៤៥គ្រឿង បានធ្វើការអប់រំមាន ៣០៤៥គ្រឿង និងពិន័យសរុប ៣១០០គ្រឿង និងពុំមានឃាត់ យានទុកនោះទេ៕

ស្លាប់ ៤នាក់ និងរបួស ២០នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេស ថ្ងៃទី១ កុម្ភៈ