ថ្នាំញៀន ១កញ្ចប់ធំ និងជញ្ជីងថ្លឹងថ្នាំ១ ត្រូវនគរបាលដកហូត ពីមុខសញ្ញាចែកចាយ គ្រឿងញៀន ២នាក់

កណ្តាល៖ មុខសញ្ញាចែកចាយ គ្រឿងញៀនដ៏សកម្ម ២នាក់ ត្រូវបាននគរបាល ស្រុកស្អាងឃាត់ខ្លួនបាន និងរឹបអូសថ្នាំញៀន ១កញ្ចប់ធំ រួមនិងជញ្ជីងថ្លឹងថ្នាំ ១ផងដែរ កាលពីម៉ោង ២៣និង២០នាទី យប់ថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនសង្ស័យមានគ្នា ២នាក់ ទី១-ឈ្មោះ ញិន អែម ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម មានមុខរបរជាងជួសជុល ម៉ូតូមានទីលំនៅភូមិ កំពុងស្វាយ ឃុំកំពុងស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ទី២- ឈ្មោះ ស៊ិន វ៉ាន់ដា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរមានមុខរបរ កម្មករសំណង់រស់ នៅភូមិកំពុងស្វាយ ឃុំកំពុងស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលបន្តថា មុនពេលកើតហេតុកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល តាលន់បានចេញ ល្បាតនៅចំណុចភូមិតាលន់បានប្រទះ ឃើញជនសង្ស័យទាំងពីរ ជិះម៉ូតូឌុបគ្នាពេលនោះ បានហៅធ្វើការត្រួតពិនិត្យ រកឃើញគ្រឿងញៀនចំនួន ១កញ្ចប់ធំនៅឈ្មោះ ញិន អែម និងជញ្ជីងថ្លឹងថ្នាំ ១ផងដែរ រួចក៏ធ្វើការឃាត់ខ្លួន នាំយកមកសាកសួរបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់អធិការដ្ឋាន ចាត់ការបន្តទៅ តាមនីតិវិធី៕

ថ្នាំញៀន ១កញ្ចប់ធំ និងជញ្ជីងថ្លឹងថ្នាំ១ ត្រូវនគរបាលដកហូត ពីមុខសញ្ញាចែកចាយ គ្រឿងញៀន ២នាក់

ថ្នាំញៀន ១កញ្ចប់ធំ និងជញ្ជីងថ្លឹងថ្នាំ១ ត្រូវនគរបាលដកហូត ពីមុខសញ្ញាចែកចាយ គ្រឿងញៀន ២នាក់