ម៉ូតូ និងរថយន្តបុកគ្នា ស្លាប់អ្នកបើកបរម៉ូតូ ២នាក់

កណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត បុកគ្នាបណ្តាលឲ្យអ្នក បើកបរម៉ូតូ ២នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង នគរបាលនិយាយថា ដោយសារភាគីទាំងពីរ ខ្វះការប្រុងប្រយ័ត្ន ហេតុការនេះកើតឡើង កាលពីវេលាម៉ោង ២០និង៣០នាទី យប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចន្លោះគីឡូម៉ែត្រលេខ ៣២និង៣៣ តាមបណ្តោយ ផ្លូវជាតិលេខ៥ ភូមិ‌ ពោធិ‌តូច‌‌ ឃុំ‌កំពង់ហ្លួង ស្រុក‌ពញាឮ‌ ខេត្ត‌កណ្ដាល‌។

ជនរងគ្រោះឈ្មោះ ម៉ុង ប្រុស‌‌ ភេទ‌ប្រុស‌ អាយុ១៩ឆ្នាំ‌ មានទីលំនៅ ‌ភូមិ‌ពោធិ៍តូច‌ ឃុំ‌លំពង់‌ហ្លួង‌ ស្រុក‌ពញាឮ‌ ខេត្ត‌កណ្ដាល ជាអ្នកបើកម៉ូតូ‌ និងអ្នករួមដំណើរពី ក្រោយ‌ឈ្មោះ‌ សៀវ ភេទ‌ប្រុស‌ អាយុ‌ ២០ឆ្នាំ‌ ស្នាក់‌នៅ‌ភូមិ‌ខ្លា‌ត្រាំ‌ ឃុំ‌កំពង់‌ហ្លួង ស្រុក‌ពញាឮ‌ អ្នកទាំងពីរជិះម៉ូតូមួយ គ្រឿងសង់កូរ៉េគ្មានស្លាកលេខគ្មានភ្លើងបំភ្លឺផ្លូវ គ្មានមួកសុវត្ថិភាព ចំណែករថយន្តដែលបាន បុកជាមួយម៉ូតូនោះម៉ាក‌ HYUNDAI‌ ពណ៌‌លឿង‌ ពាក់‌ស្លាក‌លេខ‌ ភ្នំ‌ពេញ‌3A-0300 អ្នកបើកបរពុំត្រូវបាន គេស្គាល់ឈ្មោះនោះទេ។

នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញរថយន្តបើកបរក្នុង ទិសដៅពីត្បូងទៅជើងលុះដល់ ចំណុចកើតហេតុស្រាប់ តែមានម៉ូតូមួយគ្រឿងបើកបរ ច្រាសទិសគ្នាដោយមាន ឌុបគ្នាម្នាក់ពីក្រោយគ្មាន ភ្លើងបំភ្លឺផ្លូវត្រឹមត្រូវនោះទេ បានជ្រុលមកបុកជាមួយ រថយន្តបណ្តាលឲ្យអ្នក បើកបរម៉ូតូទាំងពីរនាក់ ស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ ភ្លាមៗនោះអ្នកបើកបរ រថយន្តបានរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ នគរបាលបានចុះទៅដល់វាស់វែង រួចប្រគល់សាកសពទៅឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកវត្ថុតាងទាំងពីរ ត្រូវយកទៅរក្សាទុកនៅ អធិការដ្ឋានដើម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់ ស្នងការដ្ឋានចាត់ការបន្ត ទៅតាមនីតិវិធី៕

ម៉ូតូ និងរថយន្តបុកគ្នា ស្លាប់អ្នកបើកបរម៉ូតូ ២នាក់

ម៉ូតូ និងរថយន្តបុកគ្នា ស្លាប់អ្នកបើកបរម៉ូតូ ២នាក់

ម៉ូតូ និងរថយន្តបុកគ្នា ស្លាប់អ្នកបើកបរម៉ូតូ ២នាក់

ម៉ូតូ និងរថយន្តបុកគ្នា ស្លាប់អ្នកបើកបរម៉ូតូ ២នាក់