ស្វាយ​រៀង ប្ដេជ្ញា​ចិត្ត​ដាច់​ខាត​ត្រូវ​ការពារ​តំណែង​ជើង​ឯក Hun Sen Cup


ស្វាយ​រៀង ប្ដេជ្ញា​ចិត្ត​ដាច់​ខាត​ត្រូវ​ការពារ​តំណែង​ជើង​ឯក Hun Sen Cup

ក្លឹប​ ស្វាយ​រៀង​ព្រះ​ខ័ន​រាជ ​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​នឹង​អាច​ការពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់ Hun Sen Cup 2016 ​ខាង​មុខ​នេះ​បាន ដោយ​សារ​តែ​ពួកគេ​មាន​យុវជន​ល្អ​ៗ ​ស្រប​ពេល​ដែល​ពាន​រង្វាន់​នេះ​អនុញ្ញាត​ឱ្យ​ក្លឹប​នីមួយ​ៗ​ប្រើ​តែ​កីឡាករ​ក្នុង​ស្រុក​នោះ។

 

ស្វាយ​រៀង ប្ដេជ្ញា​ចិត្ត​ដាច់​ខាត​ត្រូវ​ការពារ​តំណែង​ជើង​ឯក Hun Sen Cupស្វាយ​រៀង​លើក​ពាន Hun Sen Cup រដូវកាល​មុន

 

លោក សំ វ៉ាន់​ដេត ​គ្រូ​បង្គោល​របស់​ស្វាយ​រៀង ​បាន​រៀបរាប់​ថា​ក្លឹប​របស់​លោក​មាន​ទំនុក​ចិត្ត​៥០​% ​ប៉ុណ្ណោះ ​ក្នុង​ការ​ដណ្ដើម​យក​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា ​ក្រោម​ហេតុផល​ក្លឹប​ដទៃ​មាន​មាន​កីឡាករ​បរទេស​ល្អ​ៗ ​ច្រើន។ តែ​ចំពោះ​ពាន​រង្វាន់ Hun Sen Cup ​​វិញ ​ក្លឹប​ស្វាយ​រៀង​បាន​ដាក់​គោលដៅ​យ៉ាង​ដាច់​ខាត ត្រូវ​តែ​ការពារ​តំណែង​ជើង​ឯក​ឱ្យ​បាន ព្រោះ​វា​ជា​តម្រូវ​ការ​របស់​ប្រធាន​ក្លឹប លោក ឌី វិជ្ជា។

 

 

“ក្រុម​ខ្ញុំ មាន​ថ្នាល​យុវជន​ច្រើន ដែល​អាច​និយាយ​បាន​ថា​ល្អ​ជាង​គេ។ ដូច្នេះ ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​យើង​អាច​ការពារ​តំណែង​ជើង​ឯក Hun Sen Cup ​បាន។ ទន្ទឹម​នឹង​ការ​ប្ដេជ្ញា​ចិត្ត​នេះ​ដែរ សមាជិក​ក្រុម​ទាំង​មូល​ត្រូវ​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ទើប​យើង​អាច​សម្រេច​បាន”។ សម្ដី លោក សំ វ៉ាន់ដេត ។

 

ពាន​រង្វាន់ Hun Sen Cup ​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៧ ​ដោយ​ក្លឹប​ស្វាយ​រៀង​ជា​អ្នក​ឈ្នះ​បាន​ច្រើន​ដង​ជាង​គេ ៣​ដង។ ខណៈ​ដែល​រដូវ​កាល​មុន ​ក្លឹប​មួយ​នេះ​យក​ឈ្នះ​​ក្រុម​ណាហ្គាវើល ដោយ​លទ្ធផល ២ ទល់ ១ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។

 

ខាង​ក្រោម​នេះ​ជា​វីដេអូ សម្ដី​ផ្ទាល់​របស់​លោក សំ វ៉ាន់ដេត ៖

 

 

អត្ថបទ៖ មុន្នី រម្យ