លោក Guardiola នឹងជំនួសតំណែងលោក Pellegrini នៅ Man City

លោក Pep Guardiola គ្រូបង្វឹករបស់ Bayern Munich នឹងចូលជំនួសកន្លែងរបស់លោក Manuel Pellegrini ក្នុងក្លិប Manchester City ក្នុងកិច្ចសន្យារយៈពេលបីឆ្នាំចាប់ពីចុងរដូវកាលនេះតទៅ ក្រោយពីបានទទួលស្គាល់ថា វាជារឿង «ប្រថុយប្រថានមួយ» ប៉ុន្តែ វាក៏ជាឱកាសមួយដែលអាចមិនអាចច្រានចោលផងដែរ។ លោក Guardiola បានឲ្យដឹងថា៖ «ប្រសិនបើខ្ញុំមានអាយុ៥៥ ឬ៦០ឆ្នាំ

ខ្ញុំនឹងបន្តនៅក្នុងក្លិប Bayern រហូតទាល់តែលោក Karl-Heinz Rummenigge ឬលោក Matthias Sammer និយាយគ្រប់គ្រាន់ហើយ»។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បាននិយាយថា លោកបានគិតដោយខ្លួនលោកថា៖ «ខ្ញុំនៅវ័យក្មេងនៅឡើយ។ ខ្ញុំចង់បានការប្រជែងថ្មីមួយ»។
pg-62-pep-guardiola-1-getty
លោក Guardiola បានបន្ថែមទៀតថា លោកមិនអាចបញ្ចប់អាជីពរបស់លោកដោយមិនមានបទពិសោធនៅអង់គ្លេសឡើយ។ គ្រូបង្វឹករូបនេះបានបញ្ជាក់ថា៖ «ខ្ញុំចូលចិត្តសាកល្បងនូវរឿងថ្មីៗ និងទីក្រុងថ្មីៗ។ ខ្ញុំចង់បានបរិយាកាសជាគំរូមួយ និងការរំជួលចិត្ត។ ខ្ញុំដឹងថា វាជាការប្រថុយមួយ ប៉ុន្តែ វាពិតជាអ្វីដែលខ្ញុំចូលចិត្ត»។ ក្លិប Manchester City ដែលត្រូវបានគាំទ្រផ្នែកហិរញ្ញវត្ថុដោយក្រុមហ៊ុន Abu Dhabi United Group ដែលត្រូវបានដឹកនាំដោយលោក Sheikh Mansour bin Zayed al-Nahyan បានចេញសេចក្តីប្រកាសមួយក្នុងពេលមុនតាមរយៈការបញ្ជាក់ថា ពួកគេអាច «ប្រកាសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗថា វាមាននូវការចាប់ផ្តើម និងបានបំពេញនូវការចរចាគ្នាជាមួយនឹងលោក Pep Guardiola ដើម្បីក្លាយជាគ្រូបង្វឹករបស់ក្លិប MCFC សម្រាប់ក្របខ័ណ្ឌ EPL នារដូវកាល២០១៦-២០១៧ ខាងមុខនេះ។ កិច្ចសន្យានេះមានរយៈពេល៣ឆ្នាំ»៕
ប្រភពព័ត៌មាន៖ Channel News Asia