WHO ប្រកាស​​​​​ ​​ វីរុស Zika ជា​​បញ្ហា​​អាសន្ន​​​​​សម្រាប់​ពិភពលោក

WHO ប្រកាស​​​​​ ​​ វីរុស Zika ជា​​បញ្ហា​​អាសន្ន​​​​​សម្រាប់​ពិភពលោក

អង្គការ​សុខភាព​ពិភព​លោក បាន​ប្រកាស​​ឲ្យ​​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញថា​ ​វីរុស​ Zika​ គឺ​ជា​បញ្ហា​​​អាសន្នសុខភាព​អន្តរជាតិ​មួយ បន្ទាប់​ពី​ផល​ប៉ះ​ពាល់​​ធ្ងន់ធ្ងរ​លើ​កំណើត​ទារក​​នៅ​អាមេរិក​ខាង​ត្បូង​​​ ដែល​គេ​ជឿ​ថា​​បង្ក​ឡើង​ដោយ​វីរុស​នោះ។

 

WHO ប្រកាស​​​​​ ​​ វីរុស Zika ជា​​បញ្ហា​​អាសន្ន​​​​​សម្រាប់​ពិភពលោក
 

ស្ថាប័ន​អង្គការ​សុខភាព​​​​ពិភព​លោក បាន​ឲ្យ​​ដឹង​ថា​ កំណើន​​នៃ​ករណី​ជំងឺ Microcephaly បង្ក​ឲ្យ​ទារក​កើត​មក​​មាន​លលាដ៍​និង​​ខួរ​ក្បាល​តូច​​បាន​កើន​ឡើង​ជា​​​​ច្រើន​ករណី។ WHO ក៏​បាន​ព្រមាន​​កាល​ពី​សប្ដាហ៍​មុន​ថា ដោយ​សារ​​កត្តា​មូស​​​​ចម្លង​វីរុស​​​ បាន​ធ្វើ​ឲ្យ​វីរុស នោះ​រាល​ដាល​ខ្លាំង​នៅ អាមេរិក ហើយ​​​សម្រាប់​ឆ្នាំ​​២០១៦ នេះ អាច​ជួប​ប្រទះ​​ករណី​ឆ្លង​វីរុស​​ Zika កើន​ដល់​៤​លាន​ករណី។​​​​

 

ជុំ​វិញ​​​សេចក្ដី​ប្រកាស​អាសន្ន​ជា​​បញ្ហា​សុខភាព​សាធារណៈ​​​​​ដោយ​ លោក​ស្រី​ប្រធាន​​ WHO Margaret Chan ​ ការ​ស្រាវជ្រាវ​​លើ​វីរុស​ Zika នឹង​ធ្វើ​ឡើង​ជា​បន្ត​។ មូលនិធិ​​ជា​ច្រើន​និង​ផ្ដល់​លើ​ ការ​​​​​ការពារ​ស្ត្រី​​មាន​ផ្ទៃ​ពោះ​ពី​ការ​ឆ្លង​វីរុស​ Zika តាម​រយៈ​ចំណាត់​​វិធាន​ការ​លើ​​​ការ​កម្ចាត់​មូស​ដែល​ជា​ភ្នាក់​ងារ​ចម្លង​វីរុស​ផង​ដែរ៕

 

WHO ប្រកាស​​​​​ ​​ វីរុស Zika ជា​​បញ្ហា​​អាសន្ន​​​​​សម្រាប់​ពិភពលោក
 

WHO ប្រកាស​​​​​ ​​ វីរុស Zika ជា​​បញ្ហា​​អាសន្ន​​​​​សម្រាប់​ពិភពលោក
 

ចុចអាន៖ WHO៖ វីរុស Zika អាច​​រាល​ដាល​​​​ក្នុង​ទ្វីប​អាមេរិក​ទាំង​មូល

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ channelnewsasia, theguardian

​​​​​​​​​​​​​​​​​​​​​​