រឿងមួយចំនួន ដែលអ្នកគួរឈប់ធ្វើចំពោះទ្វារមាស

ការថែទាំជារឿងមួយសំខាន់បំផុតដែលស្ត្រីគ្រប់រូបត្រូវដឹង ដើម្បីការពារពីការរាតត្បាតរបស់បាក់តេរី ឬប្រភេទជំងឺមួយចំនួនទៀត។ ផលិតផលមួយចំនួនបានឃោសនាថា មានកម្រិត pH ទាប, ជួយពង្រឹងសុខភាព និងបំបាត់ក្លិន ប៉ុន្តែការពិតផលិតផលទាំងនោះអាចផ្តល់ផលប៉ះពាល់អាក្រក់ច្រើនជាងល្អ។
 
រឿងមួយចំនួន ដែលអ្នកគួរឈប់ធ្វើចំពោះទ្វារមាស
វិធីសាស្ត្រមួយចំនួនដើម្បីថែទាំរោមលើប្រដាប់ភេទឲ្យបានល្អ
ការស្ទីម ឬចំហុយ
តារាល្បីៗមួយចំនួនបានទម្លាយនូវអាថ៌កំបាំងថា ពួកគេបានទទួលអត្ថប្រយោជន៏ពីការស្ទីមតំបន់ប្រដាប់ភេទរបស់ពួកគេ។ វិធីនេះ គឺត្រូវអង្គុយលើឧបករណ៏មួយតែមានផ្ទុកនូវប្រភេទតែ mugwort ផ្សំជាមួយរុក្ខជាតិហិលដទៃផ្សេងទៀត ដែលត្រូវដាក់នៅពីក្រោមទ្វារមាស។ វិធីអនុវត្តតាមក្បួនចិននេះគឺ ចំហាយទឹកបានចូលទៅក្នុងខ្លួន, លាងសម្អាតទ្វារមាស, ស្បូន និងកម្ចាត់មេរោគឆ្លង។
អ្នកជំនាញផ្នែករោគស្ត្រីបាននិយាយថា តែទោះបីជាយ៉ាងណា ត្រូវមានការប្រុងប្រយ័ត្នចំពោះការអនុវត្តនេះ។ គ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយដែលបានអះអាងថា ចំហាយទឹកក្តៅអាចបណ្តាលឲ្យរលាកទ្វារមាស និងបបូរទ្វារមាសឬក៏អត់ទេ។
ទឹកថ្នាំសម្រាប់បាញ់លាងទ្វារមាស
ស្ត្រីជាច្រើនប្រើទឹកថ្នាំបាញ់លាងនេះដើម្បីសម្អាតទ្វារមាស ប៉ុន្តែយោងទៅតាមវេជ្ជបណ្ឌិតឲ្យបានដឹងថា នេះមិនមែនជារឿងមួយត្រឹមត្រូវទេ។
ការបាញ់ទឹកថ្នាំលាងអាចបណ្តាលឲ្យឆ្លងមេរោគដែលអាចបណ្តាលឲ្យគ្មានកូន និងអាចឆ្លងមេរោគតាមរយៈការរួមភេទ។ កន្លែងតែមួយគត់ដែលគួរសម្អាតឲ្យបានទៀងទាត់ គឺ ស្បែកផ្នែកខាងក្រៅទ្វារមាស ដែលហៅថា បបូរទ្វារមាស។ ត្រូវជូតសម្អាតពីមុខទៅក្រោយ នៅពេលប្រើប្រាស់បន្ទប់ទឹករួច និងលាងសម្អាតបបូរទ្វារមាសថ្នមៗ ដោយគ្រាន់តែប្រើទឹកក្តៅឧណ្ឌៗរបស់ទឹកផ្កាឈូក។
ប្រើម្សៅសាប៊ូ និងសាប៊ូដុំក្លិនក្រអូបខ្លាំង
មនុស្សស្ទើតែគ្រប់គ្នាធ្លាប់ឡើងកន្ទួលក្រហមបណ្តាលមកពីសាប៊ូដុំ ឬផលិតផលសម្អាតផ្សេងៗទៀត ហើយវាមិនត្រឹមតែធ្វើឲ្យរោលលើស្បែកប៉ុណ្ណោះទេ តែវាក៏អាចបណ្តាលឲ្យឆ្លងមេរោគក្នុងតម្រងនោម និងរលាកទ្វារមាសផងដែរ។ សាប៊ូដុំបង្កើតឡើងមកដើម្បីកម្ចាត់ជាតិខ្លាញ់ដែលការពារស្បែក និងបណ្តាលឲ្យស្បែកស្ងួត។ នៅពេលសារធាតុពីធម្មជាតិដែលមាននៅក្នុងទ្វារមាស និងបបូរទ្វារមាសត្រូវបានកម្ចាត់អស់ ការឆ្លងមេរោគ និងឡើងកន្ទួលរមាស់នឹងចាប់ផ្តើមកើតមានឡើង។ ឧស្សាហ៏ប្រើទឹកក្តៅឧណ្ឌៗលាងសម្អាតប្រដាប់ភេទរបស់អ្នក ក្នុងកំឡុងពេលងូតទឹកផ្កាឈូក។
ការចោះរន្ធ
បើទោះបីជាវាធ្លាប់មានការពេញនិយមខ្លាំងអស់ជាច្រើនឆ្នាំ, តែវានៅតែមិនទាន់ត្រូវបានគេទទួលស្គាល់នៅឡើយ។ ដំបូងឡើយបើនិយាយចំពោះសុខភាពទ្វារមាសវិញ ការធ្វើបែបនេះពិតជាមិនល្អឡើយ។ ឧទាហរណ៏៖ វាពិបាកនឹងអាចដឹងណាស់ ថាតើការចោះរន្ធកំពុងតែប្រើវិធីត្រឹមត្រូវ និងប្រើឧបករណ៏មានអនាម័យដើម្បីធ្វើការចោះរន្ធ ឬអត់។ ការចោះរន្ធអាចធ្វើឲ្យឡើងកន្ទួលក្រហម, អាចឲ្យបាក់តេរី និងមេរោគចូលទៅក្នុងតំបន់ប្រដាប់ភេទបាន។
ប្រើប្រេងព្យាបាលដោយខ្លួនឯង
ប្រេងសំខាន់ៗអាចប្រើព្យាបាលស្ទើគ្រប់កន្លែងលើរាងកាយ ប៉ុន្តែលើកលែងតែចំពោះសុខភាពទ្វារមាស នេះជាអ្វីមួយដែលអ្នកមិនត្រូវប្រើត្រង់កន្លែងនេះឡើយ។ វេជ្ជបណ្ឌិតជាច្រើនបាននិយាយប្រាប់ឲ្យដឹងថា អ្នកជំងឺដែលចូលមកក្នុងការិយាល័យដើម្បីព្យាបាលបញ្ហារលាក, ឆ្លងមេរោគ និងរោលកន្ទួល សុទ្ធតែបណ្តាលមកពីការប្រើប្រេងសំខាន់ៗ ដើម្បីព្យាបាលបញ្ហាទ្វារមាស។ ប្រេងទាំងនេះមានកម្លាំងខ្លាំង ហើយវាមិនគួរត្រូវបានប្រើលើតំបន់សម្រើបឡើយ។
វិធីពង្រឹងសុខភាពទ្វារមាសរបស់អ្នក
ញ៉ាំទឹកដោះគោជូរ និងសារធាតុប្រូបាយអូទិច
សារធាតុប្រូបាយអូទិចមាននៅក្នុងទឹកដោះគោជូរ និងថ្នាំគ្រាប់នាំយកនូវបាក់តេរីជំនួយដល់ទ្វារមាស។ នៅពេលបាក់តេរីអាក្រក់អាចយកឈ្នះលើបាក់តេរីល្អនៅក្នុងទ្វារមាសបាន ជំងឺមេរោគផ្សិតនឹងកើតមានឡើង។ ការទទួលទានអាហារដែលមានសារធាតុប្រូបាយអូទិច និងញ៉ាំទឹកដោះគោជូរអាចជួយរក្សាសមតុល្យបាក់តេរីល្អៗ និងចៀសឆ្ងាយពីការឆ្លងមេរោគផ្សិត។
ខ្ទឹមស
ការទទួលទានខ្ទឹមសជារៀងរាល់ថ្ងៃ អាចជួយរក្សាសមតុល្យក្នុងទ្វារមាស និងចៀសផុតពីការឆ្លងមេរោគ។

ធ្វើលំហាត់ប្រាណ
- យូហ្គា
លំហាត់ប្រាណនេះអាចជួយដល់អ្នកដែលមានបញ្ហាលេចនោម, ជួយពង្រឹងសាច់ដុំត្រគាក, ប្លោកនោម, ស្បូន និងទ្វាមាស។
- លំហាត់ទ្វារមាស
លំហាត់ទ្វារមាសនេះតម្រូវឲ្យច្របាច់ទ្វារមាសរបស់អ្នក ដូចទៅនឹងអ្នកកំពុងព្យាយាមទប់នោមដែរ, អាចជួយពង្រឹងភ្នាសទ្វារមាស និងសាច់ដុំត្រគាក។ លំហាត់ទ្វារមាសគួរតែធ្វើឲ្យបានជារៀងរាល់ថ្ងៃឲ្យបាន ៥វិនាទី និងធ្វើម្តងទៀតពី ១៥-២០ ដងក្នុងមួយលើកៗ៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!