Huawei ឆ្នាំ ២០១៥ លក់​បាន​ជាង ១ សែន​គ្រឿង គោលដៅ​ឈាន​ទៅ​សម្រេច​ក្រុមហ៊ុន​ទូរសព្ទ​លំដាប់​ទី​ពីរ​​ឆ្នាំ ២០១៨


Huawei ឆ្នាំ ២០១៥ លក់​បាន​ជាង ១ សែន​គ្រឿង គោលដៅ​ឈាន​ទៅ​សម្រេច​ក្រុមហ៊ុន​ទូរសព្ទ​លំដាប់​ទី​ពីរ​​ឆ្នាំ ២០១៨

Huawei បង្ហាញ​ពី​កំណើន​ការ​លក់​ដោយ​ក្នុង​ឆ្នាំ ២០១៥ នេះ ក្រុមហ៊ុន​លក់​ទូរសព្ទ​បាន​ជាង ១០០ ០០០​គ្រឿង។ ក្រុមហ៊ុន​ក៏​បាន​កំណត់​គោលដៅ​ដោយ​រំពឹង​ខ្ពស់​ថា​ឆ្នាំ ២០១៨ អាច​ឈាន​ទៅ​សម្រេច​គោលដៅ​ជា​ក្រុមហ៊ុន​ទូរសព្ទ​លំដាប់​ទី​ពីរ​នៅ​ទីផ្សារ​ទូរសព្ទ​នៅ​កម្ពុជា។

 

Huawei ឆ្នាំ ២០១៥ លក់​បាន​ជាង ១ សែន​គ្រឿង គោលដៅ​ឈាន​ទៅ​សម្រេច​ក្រុមហ៊ុន​ទូរសព្ទ​លំដាប់​ទី​ពីរ​​ឆ្នាំ ២០១៨

 

លោក​ អែម យុទ្ធូ នាយក​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ដាក់​គោលដៅ​នេះ​អាច​ឈាន​សម្រេច​ទៅ​បាន​ជោគជ័យ ដោយសារ​សន្ទុះ​នៃ​ការ​លក់​មាន​ការ​កើន​ឡើង​ខ្ពស់។

 

លោក​ថា ក្នុង​ឆ្នាំ ២០១៥ នេះ ការ​លក់​ទូរសព្ទ​របស់​ក្រុមហ៊ុន​បាន​ជាង ១០០ ០០០គ្រឿង​កើន​ឡើង​ជាង ១០ ភាគរយ​បើ​ធៀប​ឆ្នាំ​២០១៤។

 

ទោះ​បី​ទីផ្សារ​មាន​ការ​ជោរជន់​ម៉ាក​ទូរសព្ទ​ថ្មីៗ​និង​ការ​ប្រកួតប្រជែង​កាន់​តែ​ខ្លាំង Huawei បាន​ក្លាយ​ជា​ម៉ាក​ទូរសព្ទ​ដ៏​ពេញនិយម​និង​កំពុង​​ប្រជែង Samsung និង Apple។ នៅ​ចុង​ឆ្នាំ​២០១៥ នេះ ចំណែក​ទីផ្សារ​ទូរសព្ទ Huawei មាន​ប្រហែល​ជា 9-10% និង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 3 នៅ​ក្នុង​ទីផ្សារ​ទូរសព្ទ​ក្នុង​ប្រទេស​កម្ពុជា។

 

នាយក​ជាន់ខ្ពស់​រូប​នេះ​បន្ត​ទៀត​ថា Huawei ទើប​តែ​បាន​បង្កើត​ឡើង​និង​បាន​ចូល​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ពាក់​កណ្ដាល​ឆ្នាំ 2013។ ក្នុង​រយៈ​ពេល 2 ឆ្នាំ​ផលិតផល Huawei បាន​ពង្រីក​បណ្តាញ​លក់​ចែកចាយ​គ្រប់ ២៥ ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា។

 

ថ្មីៗ​នេះ​មាន​ការ​ស្រាវជ្រាវ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​បើកទូលាយ​ដោយ​មានការ​សហការ​ពី​មូលនិធិ​អាស៊ី និង​ក្រោម​ការ​ឧបត្ថម្ភ​ពី USAID បាន​ចេញ​របាយការណ៍​បង្ហាញ​ពី​កំណើន​យ៉ាង​ខ្លាំង​ការ​ប្រើប្រាស់​ទូរសព្ទ​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា។

 

ក្នុង​នោះ​ការ​ស្រាវជ្រាវ​ក៏​បង្ហាញ​ពី​ចំណែក​ទីផ្សារ​ក្រុមហ៊ុន​ទូរសព្ទ​ដែល​កំពុង​ឈាន​មុខ​គេ​មាន​ក្រុមហ៊ុន Samsung បាន​កាន់កាប់​ចំណែក​ទីផ្សារ​ជាង ៥០ ភាគរយ, Apple ប្រហែលApple ប្រហែល ២៤.៦%, Nokia ៦.៩%, LG ៣.៧% និង​ម៉ាក​ផ្សេង​ទៀត​មាន Huawei, HTC, Sony Ericsson និង Singtech សរុប​មាន​ចំណែក​ទីផ្សារ​ចំនួន ១៦%។

 

លោក​អែម យុទ្ធូ​បញ្ជាក់​ថា ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ទៅ​ជា​ក្រុមហ៊ុន​ទូរសព្ទ​លំដាប់​ទី​ពីរ​នៅ​កម្ពុជា ក្រុមហ៊ុន​នឹង​បន្ត​ផ្ដល់​ជូន​នូវ​ផលិតផល​ទូរសព្ទ​ប្រកប​ដោយ​គុណភាព​ខ្ពស់ និង​ផ្តល់​ជម្រើស​ល្អ​បំផុត​អាច​បំពេញ​គ្រប់​តម្រូវការ​របស់​អ្នក​ប្រើប្រាស់។ ជាពិសេស​ក៏​ផ្តោត​លើ​ទូរសព្ទ​ស៊េរី​ខ្ពស់​តម្លៃ​ថ្លៃ ដែល​មាន​សមត្ថភាព​ខ្លាំង​និង​បច្ចេកវិទ្យា​ទំនើប។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា