ព្រះមហាក្សត្រ​ត្រាស់បង្គាប់​តម្លើង​ឋានន្តរស័ក្តិ​មន្ត្រី​ប៉េអឹម​ចំនួន​២៨​រូប ពី​ផ្កាយ​១​ដល់​ផ្កាយ​៣

ភ្នំពេញ: ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តម្លើង​ឋានន្តរស័ក្តិ​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន ២៨​នាក់ ពី​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ដល់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដែល​ក្នុងនោះ​មាន​តួនាទី​មេបញ្ជាការរង និង​ជា​នាយរង​សេនាធិការ នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​
​    ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ ដែល​ទទួលបាន​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ បាន​ឲ្យ​ដឹងថា មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន ១០​រូប ដែល​ត្រូវបាន​ត្រាស់បង្គាប់​តម្លើង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ឯក មានដូចជាៈ​
១.​ឧ​ត្ត​ម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។ ២.​ឧ​ត្ត​ម​សេនីយ៍​ទោ ហុង វិ​ណុល ។ ៣.​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ុន ប៊ុន​សក្តិ​។ ៤.​ឧ​ត្ត​ម​សេនីយ៍​ទោ ទៀវ ប៊ុន​ខេង​។ ៥.​ឧ​ត្ត​ម​សេនីយ៍​ទោ វៀត ថា​។ ៦.​ឧ​ត្ត​ម​សេនីយ៍​ទោ ន​ន្ទ សុខា​។ ៧.​ឧ​ត្ត​ម​សេនីយ៍​ទោ សេង សុង​។ ៨.​ឧ​ត្ត​ម​សេនីយ៍​ទោ ភួង ស៊ី​ភិន​។ ៩.​ឧ​ត្ត​ម​សេនីយ៍​ទោ លឹម ម៉ា​រី​ណា​។ ១០.​ឧ​ត្ត​ម​សេនីយ៍​ទោ ជា សារិន​។​
​    ​ចំណែក​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ទោ ចំនួន​១២​រូប មានដូចជាៈ​
១.​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន ប៊ុនធឿន​។ ២.​ឧ​ត្ត​ម​សេនីយ៍​ត្រី ណឹ​ម សុ​វិសាល​។ ៣.​ឧ​ត្ត​ម​សេនីយ៍​ត្រី តាត ចន្ថា​។ ៤.​ឧ​ត្ត​ម​សេនីយ៍​ត្រី គាវ គី​រី​។ ៥.​ឧ​ត្ត​ម​សេនីយ៍​ត្រី ង៉ុ​យ ហាក់​។ ៦.​ឧ​ត្ត​ម​សេនីយ៍​ត្រី ផាន់ វណ្ណា​រ៉េត​។ ៧.​ឧ​ត្ត​ម​សេនីយ៍​ត្រី ង៉ាន់ ច័ន្ទ​វ​ឌ្ឍ​នា​។ ៨.​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុយ ឈៀក​។ ៩.​ឧ​ត្ត​ម​សេនីយ៍​ត្រី ជោ​ត ហួត​។ ១០.​ឧ​ត្ត​ម​សេនីយ៍​ត្រី លឹម សាម៉ន​។ ១១.​ឧ​ត្ត​ម​សេនីយ៍​ត្រី កែវ ជា​។ ១២.​ឧ​ត្ត​ម​សេនីយ៍​ត្រី ទេព វណ្ណា​។​
​    ​មន្ត្រី​ដែល​ត្រូវបាន​តម្លើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ ទាំង​១២​រូប នេះ គឺ​ត្រូវបាន​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ចេញប្រកាស​កាលពី​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៥ តែងតាំង​ជា​នាយរង​សេនាធិការ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​
​    ​រីឯ​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​សេនីយ៍​ត្រី ចំនួន​៦​រូប មានដូចជាៈ​
១.​វរសេនីយ៍ឯក ឈឹម ឆែម​។ ២.​វរសេនីយ៍ឯក ជ័យ សុខា​។ ៣.​វរសេនីយ៍ឯក មាស យ៉​ត​។​៤.​វរសេនីយ៍ឯក នួន សុខា​។ ៥.​វរសេនីយ៍ឯក ហួរ សុខ​ហេង​។ ៦.​វរសេនីយ៍ឯក សុខ ស្រស់​៕​