ផ្ទុះ​ចង្ក្រាន​ហ្គ្រា​ស បណ្តាល​ឲ្យ​ឆេះ​ផ្ទះមួយ នៅ​អង្គស្នួល​

កណ្តាល:  ផ្ទុះ​ចង្ក្រាន​ហ្គ្រា​ស បណ្តាល​ឲ្យ​ឆេះ​ផ្ទះមួយ​ខ្នង​ខ្ទេច កាលពី​វេលា ម៉ោង​២​និង​៣០​នាទីរសៀល ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦ចំណុច​ភូមិ​ចុង​បឹង ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ភុំ សូ​យ ភេទ​ស្រី​អាយុ ៧៤ ឆ្នាំ​រស់នៅ​ផ្ទះកើតហេតុ​។​ផ្ទះដែល​រង​ការខូចខាត ប្រភេទ​២​ខ្នង​មាន​ទំហំ ៧×៩ ជញ្ជាំង​ក្តារ ប្រក់​ក្បឿង​និងខូចខាត ទ្រព្យសម្បត្តិ​ទូរ​ខោអាវ ៣ ប្រាក់​ដុល្លា ៥០០០$ ខ្សែករ ខ្សែដៃ​មាស​ចំនួន២​តំឡឹង អង្ករ ១ បាវ​-​គ្រែ ២-​ទូរទស្សន៍ ១ -​ប្លង់ដី  សំបុត្រកំណើត សៀវភៅ​គ្រួសារ​និងសំភា​រះ​មួយចំនួនទៀត​។​

​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​យក​ឆ្នាំង​ដាំទឹក​ក្ដៅ ដោយ​ទុកចោល រួចជនរងគ្រោះ​បាន​បិតទ្វា​ផ្ទះ​ចាក់សោរ ហើយ​គាត់​ទៅលេង ផ្ទះ​កូនក្មួយ​ចម្ងាយប្រហែល ១០០​ម៉ែត្រ​ក្រោយមក​ក៍​លឺ​សំឡេង​ផ្ទុះ ឈ្មោះ​ជុំ ឡា ភេទ​ប្រុស​ដែលនៅផ្ទះ​ក្បែរ នោះ​ក្រឡេក​មើលឃើញ​ភ្លើង ឆេះ​ផ្ទះ​ជនរងគ្រោះ​បាត់ទៅ ហើយ ក៏ស្រែក​ឲ្យ​អ្នកជិតខាង ជួយ​ទើប​ដឹង​ដល់​ម្ចាស់ផ្ទះ បាននាំគ្នា​ជួយ​ពន្លត់​។​

 ក្រោយមក​ទើប ដឹង​ដល់​សម្ថ​កិច្ច​បាន​ឲ្យ​រថយន្ត ព​ន្ល​ត​អគ្គិភ័យ​ទៅ​ជួយ បាញ់​អស់​ទឹ​១ឡាន ក៏​រលត់ទៅវិញ​មិន​បង្ក​ឲ្យ រាល​ដលផ្ទះ​អ្នកដទៃ​ឡើយ​៕R

ផ្ទុះ​ចង្ក្រាន​ហ្គ្រា​ស បណ្តាល​ឲ្យ​ឆេះ​ផ្ទះមួយ នៅ​អង្គស្នួល​