រថយន្តបុក​ម៉ូតូ នៅ​ស្រុក​ក​ខ្សាច់កណ្តាល យុវជន​២​នាក់​ស្លាប់​

កណ្តាល: គ្រោះថ្នាក់​ចរាចរ​បង្កឡើង​រវាង​រថយន្ត បុក​ម៉ូតូ​បណ្តាលអោយ​មនុស្ស​២​នាក់​បាន​ស្លាប់កាលពី​វេលា​ម៉ោង ជិត​១២​យប់ ថ្ងៃទី​១ខែមករា ឆ្នាំ​២០១៦  នៅ​ចំណុច​លើ​ស្ពានព្រែក​តា​ម៉ាក់​(​លើ​ស្ពាន​មិត្តភាព​កម្ពុជា​និង​ចិន​) ភូមិ​ព្រែ​កតា​មាក់ ឃុំ​ព្រែ​កតា​មាក់ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល  ។​

​ជនរងគ្រោះ​ទាំង​២​នាក់ ដែល​បាន​ស្លប់​បាត់បង់​ជីវិត ក្នុង​គ្រោះថ្នាក់​នេះ​ទី​១​ឈ្មោះសឿន ស៊ាន់ ភេទ​ប្រុស​អាយុ ៣៦​ឆ្នាំ​រស់នៅ​ភូមិ​ស្វាយ​ដំណាក់ ឃុំ​ស្វាយ​រមៀតស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​និង អ្នករួមដំណើរ​ជាមួយ​ឈ្មោះ សឿន វ៉ូ​ចភេទ​ប្រុស អាយុ​២៦ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក ស៊ុយ​ហ្ស៊ូ​គី ស្មាស់​រី​វ៉ូ  ពណ៍​ខ្មៅ​គ្មានស្លាក​លេខ​ជិះ​ឌុប​គ្នា​២​នាក់​បើកបរ​ក្នុងទិសដៅ​​ពី​លិចទៅ​កើត ខ​ណះ​មកដល់ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង (​មិន​ស្គាល់អត្តសញ្ញាណ​)​បាន​បើក​ក្នុង​ល្បឿន​លឿន បាន​បុក​ពេញទំហឹង​ពីក្រោយបណ្តាលអោយ​អ្នកបើក​ម៉ូតូ​និង​អ្នករួមដំណើរ បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។​

​ក្រោយពី​បាន​បើក​បង្កអោយមាន​អ្នកស្លាប់​ភ្លាម អ្នកបើកបរ​រថយន្ត​បាន​បន្ថែម​ល្បឿនគេច​បាត់​។​ចំណែក​សព​ត្រូវ បានប្រគល់​ជូន​ក្រុម​​គ្រួសារ​ធ្វើបុណ្យ តាម​ប្រពៃណី។ មូលហេតុ​អ្នកបើកបរ​រថយន្ត​បង្ក​បើក​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​។កណី​នេះ​ជំនាញ​កំពុង​ស្រាវ​​ជ្រាវ​បន្ត ៕​