​គន្លឹះល្អៗ​ដើម្បី​ថែរក្សា​​ស្បែករបស់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ​រាល់​ថ្ងៃ​

​ដើម្បី​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ​ទាមទារ​ឱ្យ​លោក​អ្នក​យក​ចិត្ដ​ទុក​ដាក់ក្នុង​ការ​ថែទាំ ដោយ​ការ​ជ្រើស​រើស​ផលិត​ផល​ធម្មជាតិ​មក​ប្រើ​ប្រាស់​។ ​ម្យ៉ាង​ទៀត​ស្បែក​មាន​សុខភាព​ល្អ​ ក៏​អាស្រ័យទៅ​នឹង​ទម្លាប់​ប្រចាំ​ថ្ងៃ​ផង​ដែរ​ ដូចជា​ការទ​ទួល​ទាន​អាហារ​សម្បូរ​សារ​ធាតុ​ចិញ្ចឹម ​ការពិ​សាទឹ​ក​ឱ្យ​បាន​គ្រប់​គ្រាន់​ ធ្វើ​លំហាត់​ប្រាណ ​គេង​​ឱ្យបាន​គ្រប់​គ្រាន់​ និង​មាន​ទម្លាប់​ថែរក្សា​សុខភាព​ស្បែក​ឱ្យបា​ន​សមស្រប។​ ដើម្បីចូ​ល​រួម​ចំណែក​ ក្នុង​ថែរក្សា​ស្បែក​លោក​អ្នក​ ទស្សនាវ​ដ្ដី​ពេញ​ចិត្ដ​ សូម​លើក​យក​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន ​មក​ចែករំលែក​ជូន​លោកអ្ន​ក​ គ្រាន់​ជា​ទុន​សម្រាប់​អនុវត្ដ​៖​
​គន្លឹះល្អៗ​ដើម្បី​ថែរក្សា​​ស្បែករបស់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ​រាល់​ថ្ងៃ​
១. សម្អាតមុខរបស់អ្នក៖ គោលការណ៍ដំបូងគេ និងសំខាន់បំផុតដើម្បីថែរក្សាស្បែករបស់អ្នកឱ្យស្អាត និងទន់ម៉ត់រលោង គឺផ្ដើមចេញពីការសម្អាតមុខរបស់អ្នកជាប្រក្រតី។ ដោយសារស្បែករបស់យើង ប៉ះដោយផ្ទាល់នឹងភាពកខ្វក់ និងផ្សែងជាញឹកញាប់ អញ្ចឹងវារឿងចាំបាច់ក្នុងការសម្អាតមុខរបស់អ្នក ដើម្បីជម្រះចោលភាពកខ្វក់ និងក្អែលពីស្បែករបស់អ្នក។ សូមប្រោះទឹកត្រជាក់ និងប្រើប្រភេទសាប៊ូលាងសម្អាត ដែលត្រូវនឹងប្រភេទស្បែករបស់អ្នក ដើម្បីរក្សាស្បែករបស់អ្នកឱ្យស្អាតម៉ត់ម៉ង។
​គន្លឹះល្អៗ​ដើម្បី​ថែរក្សា​​ស្បែករបស់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ​រាល់​ថ្ងៃ​
២. ប្រើផលិតផលការពារពន្លឺព្រះអាទិត្យ៖ វាជាប្រការ ដែលខានមិនបាន ក្នុងការប្រើក្រែមប្រភេទ Sunblock មិនថារដូវនេះ ជារដូវត្រជាក់ ឬរដូវក្ដៅឡើយ។ ដូច្នេះសូមឱ្យប្រាកដថា អ្នកបានលាបក្រែម Sunscreen បានល្អ មុនពេលអ្នកធ្វើដំណើរចេញក្រៅផ្ទះ។ ប្រភេទក្រែម Sunscreen នេះក៏មានប្រសិទ្ធភាពជំនួយដល់ការការពារសញ្ញានៃភាពចាស់ផងដែរ។
៣. ប្រើផលិតផលបន្ថែមសំណើម៖  វាជារឿងសំខាន់ក្នុងការបន្ថែមសំណើមដល់ស្បែករបស់អ្នកឱ្យបានរាល់ថ្ងៃ។ ម្យ៉ាងទៀត សូមប្រើម៉ាស់បន្ថែមសំណើមឱ្យបានម្ដងជារៀងរាល់សប្ដាហ៍។
​គន្លឹះល្អៗ​ដើម្បី​ថែរក្សា​​ស្បែករបស់​អ្នក​ឱ្យ​មាន​សុខភាព​ល្អ​រាល់​ថ្ងៃ​
៤. កុំមើលរំលងបបូរមាត់របស់អ្នក៖ ខណៈពេលយើងយកចិត្ដទុកដាក់ខ្លាំង ក្នុងការថែរក្សាស្បែករបស់យើង ជួនកាលយើងអាចមើលរំលងនូវការថែរក្សាបបូរមាត់របស់យើង។ សូមលាប Gel ដែលមានជាតិរអិលឱ្យបានញឹកញាប់ ដើម្បីចៀសវាងពីសភាពស្ងួត។
៥. ថែរក្សាភ្នែករបស់អ្នក៖ ការ Makeup ត្រង់បរិមាណភ្នែកច្រើន អាចធ្វើឱ្យមានសភាពខុសប្លែកគួរឱ្យទាក់ទាញចំពោះភ្នែករបស់អ្នក ប៉ុន្ដែត្រូវឱ្យប្រាកដថា អ្នកបានលាងជម្រះវាស្អាត មុនពេលចូលគេង។ ម្យ៉ាងទៀត សូមប្រោះទឹកត្រជាក់ទៅលើមុខរបស់អ្នក ក្នុងរយៈពេលពីរ ឬបីម៉ោងម្ដង ដើម្បីកម្ចាត់នូវសភាពស្ងួត៕ 
អត្ថបទ៖ ដេវីដ