​ថ្នាំ​សម្រក​ទម្ងន់ ​មិន​ល្អ​ទេ​ឬ​សម្រាប់​អ្នក​?​

​និយាយ​អោយ​ខ្លី​​ ថ្នាំ​សម្រក​ទម្ងន់​ភាគ​ច្រើន​ គឺមិ​ន​ល្អ​នោះ​ទេ ​សម្រាប់​សុខភាព​អ្នក​។ ​ទោះ​​បីជា​ថ្នាំ​ខ្លះ ​អាច​មិ​ន​ប៉ះពាល់​ក៏​ដោយ ​ប៉ុន្តែ ​ថ្នាំ​គ្រាប់ ​និង​ថ្នាំ​សម្រក​ទម្ងន់មួ​យ​ចំនួន​ គឺ​អាច​អោយ​ប៉ះពាល់​។​ថ្នាំ​​​សម្រក​ទម្ងន់​ជា​ច្រើន ​ត្រូវ​បាន​គេគិ​ត​ថា ​សម្រាប់ម​នុស្ស​ធាត់ ​និង​មិ​ន​ត្រូវ​បាន​គេណែនាំ​អោយ​ប្រើ​ សម្រាប់​អ្នក​ដែល​មាន​អាយុ​ក្រោម​ ១៨ ឆ្នាំ​នោះ​ទេ​។ ​ក្នុង​ចំណោម​ហេតុ​ផល​ជា​ច្រើន​ ដែល​ថ្នាំ​សម្រក​ទម្ងន់​មិនល្អ​នោះ ​គឺ​ផល​រំខាន​របស់វា ​ដែល​រួម​មាន​ ផោម ​ហៀរ​ទឹកចេ​​ញ​ពី​គូថ ​​ឬរាគ​។​
​ថ្នាំ​សម្រក​ទម្ងន់ ​មិន​ល្អ​ទេ​ឬ​សម្រាប់​អ្នក​?​
​ហើយ​ថ្នាំ​គ្រាប់​នោះ​​ គឺ​បាន​ពីរុក្ខជាតិ​។ អ្វី​ដែលញែក​ថ្នាំ​គ្រាប់​ទាំង​នេះ​ពី​ថ្នាំ​ដទៃ​ទៀត​នោះ​ គឺពួ​ក​វា​មិន​ត្រូវ​បាន​អនុញ្ញាតិ ​ដោយ​​រដ្ឋបាល​ចំណី​អាហារ ​និង​ឱសថ​អាមេរិក​នោះ​ទេ​។ ផលិត​ផល​ទាំង​នេះ ​អាច​អះអា​ងថា​ អ្នក​អាចសម្រកទម្ងន់បាន ដោយមិនចាំបាច់តមចំណីអាហារ ឬធ្វើលំហាត់ប្រាណ ប៉ុន្តែ នៅពីក្រោមថ្នាំនេះ គឺបានសរសេរថា ប្រសិទ្ធភាពរបស់ពួកវា គឺនៅតែជាចម្ងល់នៅឡើយ ហើយផលរំខាន អាចធ្ងន់ធ្ងរ ចំពោះអ្នកដែលប្រើថ្នាំនេះ ដូចជាការហើមពោះ និងរាគ ហើយទៅជាបញ្ហាបេះដូងធ្ងន់ធ្ងរ។
ប្រសិនបើអ្នកគិតថា អ្នកលើសទម្ងន់ សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ អំពីមធ្យោបាយដែលផ្តល់នូវសុវត្ថិភាព និងប្រសិទ្ធភាព ដើម្បីសម្រកទម្ងន់។ មធ្យោបាយល្អបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាឡើងទម្ងន់នេះ គឺការផ្លាស់ប្តូររបៀបរស់នៅ ដូចជា ជ្រើសរើសអាហារដែលផ្តល់នូវសុខភាព ញ៉ាំអាហារអោយបានតិចជាងមុន និងធ្វើលំហាត់ប្រាណប្រចាំថ្ងៃ៕
CoolFM100.7