ថ្នាំដុសធ្មេញ និងម្សៅដុតនំ ​កម្ចាត់មុន​លើ​ច្រមុះទទួលបាន​ផលភ្លាមៗ (មានវីដេអូ)

ថ្នាំ​ដុសធ្មេញ ​ផ្សំជាមួយនឹងម្សៅដុតនំ baking soda គឺជា​ឱសថមួយ​មុខ​ដ៏ល្អបំផុត​ក្នុងការ​កម្ចាត់ក្នុងការ​កម្ចាត់មុនដែល​កើត​មាន​​នៅលើ​ច្រមុះបានគ្រប់ប្រភេទ។ ជាពិសេស​ ពេល​ដែល​លោកអ្នក​អនុវត្ត​មុនពេល​ចូលគេង គឺកាន់តែ​មាន​ប្រសិទ្ធិភាព។

ថ្នាំដុសធ្មេញ និងម្សៅដុតនំ ​កម្ចាត់មុន​លើ​ច្រមុះទទួលបាន​ផលភ្លាមៗ (មានវីដេអូ)

របៀបអនុវត្ត

-  ដំបូង​អ្នក​ត្រូវ​យកកូនកន្សែង​មួយ​ជ្រលក់​ក្នុង​ទឹកក្តៅ រួចយកមក​ស្អំ​នៅ​លើ​ច្រមុះ​ដើម្បី​បើក​រន្ធញើស

បន្ទាប់មក​អ្នក​ត្រូវ​យកម្សៅ​ដុតនំ (baking soda) មួយស្លាបព្រាកាហ្វេ លាយជាមួយនឹងថ្នាំដុសធ្មេញ ព្រម​ទាំងទឹកបន្តិចកូរវា​ឲ្យ​សព្វ។

ប្រើ​ម្រាម​ដៃ​លាប​ល្បាយ​នេះ​នៅ​លើ​ច្រមុះ។

យកច្រាសទន់ៗមកត្រដុស​ម៉ាស្សា​នៅលើ​ច្រមុះ​របស់អ្នក​ឲ្យសព្វ​ល្អ។

លាង​សម្អាត​ច្រមុះជាមួយទឹកស្អាតធម្មតា អ្នក​នឹង​មាន​អារម្មណ៍​ប្លែក​ព្រោះឃើញ​លទ្ធផល​ភ្លាមៗ។

ចំណាំ៖អ្នក​មិនត្រូវ​ប្រើថ្នាំដុសធ្មេញ​ប្រភេទជីអង្កាម​នោះទេ ព្រោះវា​អាច​បណ្តោល​ឲ្យក្រហាយ ឬហូរទឹកភ្នែក៕

 

 

 

ដោយ៖ Senghong

ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ថ្នាំដុសធ្មេញ និងម្សៅដុតនំ ​កម្ចាត់មុន​លើ​ច្រមុះទទួលបាន​ផលភ្លាមៗ (មានវីដេអូ)