ស្រាវជ្រាវ &raquo បច្ចេកវិទ្យា

រ៉​យ​ទ័​រ ផ្សាយ​ថា ក្រុមហ៊ុន​Nokia និង​ក្រុមហ៊ុន​Samsung ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដោះស្រាយ​ជម្លោះ​សិទ្ធិ​ប៉ា​តង់​ដែល​មាន​រយៈពេល​ពីរ​ឆ្នាំ​របស់​ពួក​គេ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ខណៈ​ពេល​ដែល​អ្នកវិភាគ​មួយ​ចំនួន​ព្យាករ​ថា ការ​បង់ប្រាក់​ស្ថិត​ក្នុង​ទំហំ​រាប់រយ​លាន​អឺ​រ៉ូ​ទៅ​ឱ្យ​ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ ។

ក្រុមហ៊ុន​Nokia បាន​បញ្ចូល​ភាគី​អាជ្ញាកណ្តាល​ក្នុង​ឆ្នាំ​២០១៣ ដើម្បី​ដោះស្រាយ​សំណង​បន្ថែម​រយៈពេល​៥​ឆ្នាំ ចាប់ផ្តើម​ពី​ដើមឆ្នាំ​២០១៤ មក​។ យ៉ាងណាមិញ តុលាការ​អ​ជ្ញា​កណ្តាល​របស់​សភាពាណិជ្ជកម្ម​អន្តរជាតិ​នឹង​បង្កើត​ច្បាប់​របស់​ខ្លួន​លើ​បញ្ហា​នេះ​នៅ​ពេល​ខាង​មុខ ។ អ្នកវិភាគ​ម្នាក់​ក្នុង​ចំណោម​អ្នកវិភាគ​ច្រើន​នាក់​ផ្សេង​ទៀត​និយាយ​ថា សាលក្រម​អាច​នឹង​ជម្រុញ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន Nokia ប្រមាណ​ជា​៧៥៨​លាន​ដុល្លារ ក្នុងឆ្នាំនេះ ហើយ​តុលាការ​នឹង​កំណត់​ពី​ផ្លៃ​ប៉ាតង់​ប្រចាំឆ្នាំ​ចំនួន​៣២៥.៣៧៧.០០០​​លាន​ដុល្លារ ។ ក្រុមហ៊ុន​Samsung ធ្លាប់​បង់​ឱ្យ​ក្រុមហ៊ុន Nokia ចំនួន​១០៨.៤៦៥.០០០ លាន​ដុល្លារ ក្នុង​១​ឆ្នាំ ។

បណ្តឹង​ជម្លោះ​សិទ្ធិ​ប៉ាតង់​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ស្ទើរតែ​ក្លាយជា​រឿង​មួយ​ធម្មតា​ទៅ​ហើយ ពោល​គឺ​ក្រុមហ៊ុន​ទាំងនោះ​លួច​ការ​ផលិត​របស់​គេ​ដោយ​ពុំ​បាន​សុំ​សិទ្ធិ​ឱ្យ​បាន​ត្រឹមត្រូវ​។ ដោយឡែក​ក្រុមហ៊ុន​Samsung ក៏​ធ្លាប់​មាន​ជម្លោះ​បណ្តឹង​ប៉ាតង់​ជាមួយ​ក្រុមហ៊ុន​Apple ផង​ដែរ​ដែល​បាន​អូស​បន្លាយពេល​យូរ​ឆ្នាំ​ទៀតផង ៕