ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ​៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ក្នុង​ផែនការ​យុ​ទ្ឋ​សាស្ត្រ​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ផ្លូវ ​ពី​រាជធានី​ភ្នំពេញ​ភ្ជាប់​ទៅ​តាម​បណ្តា​ខេត្ត​ភាគ​ខាងត្បូង សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ស្ថាបនា​ផ្លូវ​លេខ​២១៧ ទទឹង​២២​ម៉ែត្រ ចាប់ពី​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​​រហូត​ដល់​រង្វង់​មូល​ដីក្រហម​ ។

ក្នុង​ជំហាន​ទី​១​នៃ​ដំណាក់កាល​ទី​២ សាលា​រាជធានី​ភ្នំពេញ បាន​និង​​កំពុង​ស្ថាបនា​ពង្រីក​ផ្លូវ​លេខ​២១៧​បន្ត ចាប់ពី​សាលាសង្កាត់​​ជើង​​ឯក​​រហូត​ដល់​រង្វង់​មូល​ដីក្រហម ក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ ដែល​ផ្លូវ​នេះ​ជា​ប្រភេទ​បេតុង​អា​មេ​កម្រាស់២០​​សង់ទីម៉ែត្រ ប្រវែង៤.៩៥៨​ម៉ែត្រ ទទឹង១៤​ម៉ែត្រ​(៧​ម៉ែត្រ​សងខាង) សួន​កណ្តាល២,៥​ម៉ែត្រ​ ។
ជាល​ទ្ឋ​ផល​គិត​ត្រឹម​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦ ការងារ​សម្រេច​បាន៦៥%​នៃ​គម្រោង ក្នុង​នោះ​ -​ជីក​ពង្រីក​តួ​ថ្នល់​៧៥% -​កិន​បង្ហាប់ដី​​៧០% -​ក្រាល​ថ្ម​ម៉ិកM​​៦៧% -​ក្រាល​ថ្ម​ម៉ិក​M​៦៥% -​ចាក់​បេតុង​ផ្លូវ​៦០% ៕