ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់​៤​នាក់​(​ប្រុស​)​របួសធ្ងន់​១១​នាក់ (​ប្រុស​) របួសស្រាល​៩​នាក់ (​ស្រី​៥​នាក់​) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១៨​នាក់ (​យប់​១០​នាក់​) កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​០២ កុម្ភៈ ២០១៦ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១​លើក​ខាងលើ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៩​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១២​គ្រឿង រថយន្ត​ធុន​តូច​៤​គ្រឿង និង​រថយន្ត​ធំ ១​គ្រឿង និង​យាន​ផ្សេង​ៗ២​គ្រឿង​ផង​ដែរ ។

មូលហេតុ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​រួម​មាន​ល្មើស​ល្បឿន​៤​លើក បត់​គ្រោះថ្នាក់​២​លើក និង​ប្រជែង​គ្រោះថ្នាក់​២​លើក ដោយឡែក​យាន​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​៧៣២២​គ្រឿង បាន​ធ្វើការ​អប់រំ​មាន​៣៣០៣​គ្រឿង និង​ពិន័យ​សរុប​២៩៦៨​គ្រឿង និង​ពុំ​មាន​ឃាត់​យាន​ទុក​នោះ​ទេ ។