ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​បាត់ដំបង ៖ ក្រុម​ប្រជា​ពលរ​ដ្ឋចំនួន​ជាង​១០០​នាក់​មក​ពី​ឃុំ​សេរី​​មាន​ជ័យ ក្នុងស្រុក​សំពៅ​លូន ដែលមក​តវ៉ា​ខាង​មុខ​​តុលាការ ដើម្បី​សុំ​ឱ្យ​ដោះ​លែង​តំណាង​​ពួកគាត់​ម្នាក់ដែល​បានចាប់ខ្លួន​នោះ នៅវេលា​​ព្រឹក​ថ្ងៃ​ទី០២ កុម្ភៈ ២០១៦​ ពួក​គេ​​កំពុង​ប្រមូលផ្ដុំ​គ្នា​សារ​ជា​ថ្មី​​ទៀត តែ​​ពេល​នេះ​​ពួក​គាត់​នាំ​គ្នា​​ធ្វើ​នៅ​ខាង​មុខ​សាលាខេត្ត​វិញ ដើម្បី​ស្នើ​សុំ​ឱ្យ​​លោក​អភិបាលខេត្ត​ ជួយ​អន្ត​រាគ​មន៍​​ដោះ​លែង​តំណាង​ពួក​គេ​​ដែល​តុលាការ​​ឃាត់ខ្លួន ពាក់ព័ន្ធ​​​ករណី​​វិវាទ​ដីធ្លី​ ។ ជុំវិញ ពលរដ្ឋ​កំពុង​ក្តៅក្រហាយ និង​ស្រែកយំ​តវ៉ា​មុខ​តុលាការខេត្ត ខណៈ​បិទទ្វារ​សម្រាក និង​ចាប់​តំណាង​ម្នាក់​យក​ទៅ​ឃុំ​បាត់

ក្រុម​អ្នក​តវ៉ា​បាន​​ឱ្យ​ដឹង​​ថា ពួក​គាត់​ចង់​ជួប​​លោក​អភិបាលខេត្ត ដើម្បី​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះ​លែង​តំណាង​ពួក​គេ និង​សុំ​ឲ្យ​លោក​អភិបាលខេត្ត ​ចុះ​រក​ដំណោះស្រាយ​ផ្ទាល់​អំពី​ទំនាស់​ដីធ្លី​នោះ​ ។

តំណាង​របស់​ក្រុម​អ្នក​តវ៉ា​ ដែល​ត្រូវ​តុលាការ​ឃាត់ខ្លួន​ឈ្មោះ​ឈ​ន ឆាត ភេទប្រុស ​អាយុ៥៨​ឆ្នាំ ​ដោយ​​ត្រូវ​ម​ត្ថ​កិច្ច​ចាប់ខ្លួន​តាម​ដីកា កាលពី​រសៀល​ថ្ងៃ​ទី​៣១ ​មក​រា កន្លងមក ពី​បទ​ប៉ះពាល់​កម្ម​សិទ្ធិអ្នក​ដទៃ​។  តុលាការក៏បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ហើយ​ដែរ​ ។

ចំពោះ​ការ​តវ៉ា​នៅ​ព្រឹក​​នេះដែរ​ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ថា លោក​អភិបាលខេត្ត​បាន​អនុញ្ញាត​ឱ្យ​​តំណាង​​អ្នក​តវ៉ា​នោះ ​ចូល​ជួប ដើម្បី​​រក​ដំណោះស្រាយ​ហើយ​ ។

គួររំលឹកថា ពលរដ្ឋ​១០០​នាក់ មក​ពី​២​ភូមិ​កំពុង​តវ៉ា​នៅ​មុខ​តុលាការខេត្ត ទាមទារ​ដោះ​លែង​តំណាង​ម្នាក់​ដែល​ចាប់​ខ្លួន​តាម​ដីកា