អ្នកលេងហ្វេសប៊ុក ត្អូញត្អែរ បញ្ហាក្មេងអនាថាតាមភ្លើងស្តុប ទារលុយមិនបាន គំរាមយកដែកគូសឡាន

ភ្នំពេញ៖ ក្រោយពីធ្លាប់មានករណីស្រដៀងគ្នានេះ បានកើតឡើងមួយចំនួនកន្លងមករួចមកហើយនោះ ជាថ្មីម្តងទៀត អ្នកប្រើប្រាស់ហ្វេសប៊ុក បានលើកឡើងអំពីបញ្ហាក្មេងអនាថា តាមភ្លើងស្តុបកាណាឌីយ៉ា ដែលតែងធ្វើសកម្មភាពមិនសមរម្យមួយចំនួន មកលើម្ចាស់យានជំនិះ ជាពិសេសរថយន្តដែលឈប់ភ្លើងស្តុបតែម្តង ដែលជាហេតុធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណ:។

ជាក់ស្តែង ម្ចាស់គណនីហ្វេសប៊ុកម្នាក់ទៀត បានបង្ហោះសារមួយ កាលពីពេលម្សិលមិញនេះថា៖ «សូមមន្ត្រី សណ្តាប់ធ្នាប់​គ្រប់ជាន់ថ្នាក់ មេត្តាបើកភ្នែកមើល ក្មេងអនាតាមភ្លើងស្តុបផង ដែលតែងតែយកអំបោសបោសឡានតាមស្តុប ហើយសុំលុយគេ។ ជាពិសេស ក្មេងអនាថានៅភ្លើងស្តុបកាណាឌីយ៉ា បានសុំលុយ ពីបងស្រីខ្ញុំ​នៅក្នុងឡាន ពេលដែលកំពុងជាប់ស្តុប។ ពេលនោះបងស្រីខ្ញុំគ្មានលុយរាយ អោយនោះទេ!! បានមួយសន្ទុះ ក៏ភ្លើងស្តុបខៀវទៅមុខ ក្មេងស្រីសុំទានស្រីនោះ បានព្យាយាមតោងកញ្ចក់ឡានសឹងនិងបាក់ ដោយបងខ្ញុំមិនហ៊ានបើកលឿនទេ ហើយនិយាយថាបងអត់មានលុយរាយទេ ស្រាប់តែស្តុបក្រហមមិនអាចទៅមុខទៀត ក៏ឈប់ម្តងទៀត ក្មេងស្រីនោះបានដើរចេញទៅប្រាប់ក្មេងៗគ្នាវា ដែលកំពុងតែកាន់ដែកវែងៗ សរស្ញាចពីរដើម ដើរមកសំដៅឡានបងស្រីខ្ញុំ ក្មេងនោះបានគោះឡានគំរាម ហើយលើកដែកសរឡើងបំរុង និងគូសឡាន ខ្ញុំបានស្ទុះបើកទ្វាចេញពីក្នុងឡាន ក្មេងបីនាក់នោះបាននាំគ្នារត់ប្រសេចប្រសាចពេញថ្នល់ បោះដែកចោលខ្ញុំរើសបានជាប្រភេទដែកដែលក្មេងនោះសុំបងប្អូនតាមឡានមិនបាន រួចគូសឡានគេដែលមិនបានឱ្យ ព្រោះខ្ញុំតែងតែលឺគេនិយាយថា ក្មេងៗកាន់អំបោស បោសឡានតាមថ្នល់សុំគេមិនបាន ក្មេងខ្លះមានគំនិតខូចដើរគូសឡានគេ។ *សម្គាល់៖ ខ្ញុំដឹងថានេះមកពីភាពក្រីក្រ ដូច្នេះរដ្ឋាភិបាល គួរតែរៀបចំនូវសណ្តាប់ធ្នាប់អោយមានភាពល្អប្រសើរឡើងចំពោះក្មេងអនាថា ក៏ដូចជាចាស់ជរា នៅតាមផ្លូវថ្នល់ បង្កើតឱ្យមានទីកន្លែងដាក់ពួកគាត់ កុំអោយប៉ះពាល់ដល់ភ្ញៀវជាតិនិង អន្តរជាតិ។ សូមជួយចែករំលែកផង !!! សូមអរគុណ!!!»៕

តើប្រិយមិត្ត មានមតិយោបល់ យ៉ាងណាខ្លះ ចំពោះបញ្ហានេះ?

អ្នកលេងហ្វេសប៊ុក ត្អូញត្អែរ បញ្ហាក្មេងអនាថាតាមភ្លើងស្តុប ទារលុយមិនបាន គំរាមយកដែកគូសឡាន
អ្នកលេងហ្វេសប៊ុក ត្អូញត្អែរ បញ្ហាក្មេងអនាថាតាមភ្លើងស្តុប ទារលុយមិនបាន គំរាមយកដែកគូសឡាន
អ្នកលេងហ្វេសប៊ុក ត្អូញត្អែរ បញ្ហាក្មេងអនាថាតាមភ្លើងស្តុប ទារលុយមិនបាន គំរាមយកដែកគូសឡាន
អ្នកលេងហ្វេសប៊ុក ត្អូញត្អែរ បញ្ហាក្មេងអនាថាតាមភ្លើងស្តុប ទារលុយមិនបាន គំរាមយកដែកគូសឡាន
អ្នកលេងហ្វេសប៊ុក ត្អូញត្អែរ បញ្ហាក្មេងអនាថាតាមភ្លើងស្តុប ទារលុយមិនបាន គំរាមយកដែកគូសឡាន
អ្នកលេងហ្វេសប៊ុក ត្អូញត្អែរ បញ្ហាក្មេងអនាថាតាមភ្លើងស្តុប ទារលុយមិនបាន គំរាមយកដែកគូសឡាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត