រថយន្តបុកម៉ូតូ ស្លាប់ ២នាក់ រថយន្តបង្ក គេចខ្លួនបាត់

កណ្តាល៖ មនុស្ស២នាក់ ត្រូវបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសាររថយន្ត មួយគ្រឿងបើកជ្រុល ទៅបុកយ៉ាងពេញទំហឹង នៅលើស្ពាន មិត្តភាពកម្ពុជា- ចិន រថយន្តបង្កព្យាយាម រត់គេចខ្លួនបាត់ ហេតុការនេះកើតឡើង កាលពីម៉ោងប្រហែល ១១និង៤៥នាទី យប់ថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៦ ស្ថិតនៅចំណុចលើស្ពាន ព្រែកតាម៉ាក់ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះអ្នកបើកបរ ម៉ូតូឈ្មោះសឿន ស៊ាន់ ភេទប្រុសអាយុ ៣៦ឆ្នាំ រស់នៅភូមិស្វាយដំណាក់ ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងអ្នករួមដំណើរ ពីក្រោយឈ្មោះ សឿន វ៉ូចភេទប្រុសអាយុ២៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ជនរងគ្រោះទាំងពីរ ជិះម៉ូតូមួយគ្រឿងម៉ាក SUZSKI SMASH REVO ពណ៌ខ្មៅ គ្មានស្លាកលេខ ចំណែកឯរថយន្តបង្ក វិញពុំត្រូវបានគេ ស្គាល់ម៉ាកនោះទេ។

នគរបាលបានបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូឌុបគ្នាក្នុងទិស ដៅពីកើតទៅលិច លុះដល់ចំណុចលើ ស្ពានមិត្តភាពកម្ពុជា ចិន ស្រាប់តែមានរថយន្ត មួយគ្រឿងបានជ្រុល ទៅបុកបណ្តាលឲ្យ ជនរងគ្រោះដួលបោក ទៅនឹងស្ពានស្លាប់ភ្លាមៗ ទាំងពីរនៅនឹង កន្លែងកើតហេតុ ចំណេករថយន្តបង្កវិញបានបន្ថែម ល្បឿនគេចខ្លួនបាត់តែម្តង ។ ក្រោយពេលកើតហេតុ នគរបាលបានចុះទៅដល់ ធ្វើការវាស់វែងរួចប្រគល់ សាកសពទៅឲ្យ ក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី និងយកវត្ថុតាងទៅ រក្សាទុកដើម្បីធ្វើការ ស្រាវជ្រាវរថយន្តបង្ក៕

រថយន្តបុកម៉ូតូ ស្លាប់ ២នាក់ រថយន្តបង្ក គេចខ្លួនបាត់

រថយន្តបុកម៉ូតូ ស្លាប់ ២នាក់ រថយន្តបង្ក គេចខ្លួនបាត់

រថយន្តបុកម៉ូតូ ស្លាប់ ២នាក់ រថយន្តបង្ក គេចខ្លួនបាត់