ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

ប្រទេស​បុត​ស្វា​ណា​ស្ថិត​នៅ​អាហ្វ្រិក​ភាគ​ខាងត្បូង ។ ប្រទេស​បុត​ស្វា​ណា​អតីត​ជាទី​តាំង​អាណាព្យាបាល​របស់​អង់គ្លេស​ឈ្មោះ​ថា​«Bechuanaland» ។ ឈ្មោះ​ថា​បុត​ស្វា​ណា មានឈ្មោះ​ជា​ផ្លូវការ​ក្រោយ​ពី​ទទួល​ឯករាជ្យ​ពី​អង់គ្លេស កាលពី​ថ្ងៃ​ទី​៣០ កញ្ញា ១៩៦៦​។ ចាប់តាំងពី​ពេល​នោះ​មក​ប្រទេស​បុត​ស្វា​ណា បាន​ថែរក្សា​ប្រពៃណី​របស់​ខ្លួន​យ៉ាង​ខ្ជាប់ខ្ជួន​នៃ​ភាព​តំណាង​ជា​លទ្ធិប្រជាធិបតេយ្យ​ជាមួយនឹង​ការ​បោះ​ឆ្នោត​បែប​លទ្ធិប្រជាធិបតេយ្យ​គ្មាន​ការ​រំខាន ។

ប្រទេស​បុត​ស្វា​ណា​មាន​រាង​សណ្ឋាន​ដី​ជា​ផ្ទះល្វែង ពោល​គឺ​៧០​ភាគរយ​របស់​ប្រទេស​នេះ​គឺជា​វាល​ខ្សាច់​កាឡា​ហារី ។ ប្រទេស​នេះ​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​អា​ហ្វ្រិ​ខាងត្បូង​នៅ​ភាគ​ខាងជើង និង​ភាគ​អាគ្នេយ៍ ។ ជាប់​ប្រទេស​ណា​មី​ប៊ី​នៅ​ភាគ​ខាងលិច និង​ខាងជើង និង​ជាប់​ប្រទេស​ស៊ី​ម​បា​វ៉េ​នៅ​ភាគ​ភាគ​ឦសាន ។

-​ឈ្មោះ​ផ្លូវការ​«​សាធារណរដ្ឋ​បុត​ស្វា​ណា​»​។
-​បាវចនា ភ្លៀង ។
-​រាជធានី Gaborone​។
-​ភាសាផ្លូវការ​សេត​ស្វា​ណា និង​ភាសា​អង់គ្លេស ។
-​កាន់សាសនា​គ្រឹ​ស្ត ។
-​ប្រធានាធិបតី  ឈ្មោះ​Ian Khama ។
-​អនុ​ប្រធានាធិបតី​ឈ្មោះ​Mokgweetsi Masisi ។
-​ទទួល​ឯករាជ្យ​ពី​អង់គ្លេស​នៅ​ថ្ងៃ​ទី​៣០ កញ្ញា ១៩៦៦ ។
-​ផ្ទៃដី​សរុប ៥៨១.៧៣០​គីឡូ​ម៉ែត្រការ៉េ​ស្ថិត​ក្នុង​លំដាប់​ទី​៤៨ ។
-​បរិមាណ​ទឹក​២,៦​ភាគរយ ។
-​អត្រា​ប្រជាជន​ឆ្នាំ​២០១៤ ចំនួន ២.១៥៥.៧៨៤ នាក់​ស្ថិត​ក្នុង​លំដាប់​ទី​១៤៥ ។
-​ដង់​ស៊ី​ត​ប្រជា​ជ​នេ​៣,៤​នាក់ ក្នុង​១​គីឡូ​ម៉ែត្រការ៉េ​ស្ថិត​ក្នុង​លំដាប់​ទី​២៣១ ។
-GDP សរុប​ឆ្នាំ​២០១៥ គឺ​៤០,៥៥១ ពាន់​លាន​ដុល្លារ ។ មនុស្ស​ម្នាក់​រក​ចំណូល​បាន ១៨.៨២៥​ដុល្លារ ។
-​រូបិយប័ណ្ណ Pula ។
-​បើកបរ​ប្រកាន់​ឆ្វេង ។
-​លេខ​កូដ​ប្រទេស +២៦៧៕