តើ​ Man City ក្លាយ​ជា​ក្លឹប​ធំ​ជាង​ Man Utd ដែរ​ទេ​ ក្រោយ​ Pep ឡើង​ដឹក​នាំ?

តើ​ Man City ក្លាយ​ជា​ក្លឹប​ធំ​ជាង​ Man Utd ដែរ​ទេ​ ក្រោយ​ Pep ឡើង​ដឹក​នាំ?

ក្លឹប​​អ្នក​ជិត​ខាង​គ្នា​របស់​អង់គ្លេស​ពីរ​ ដែល​នៅ​ក្នុង​ទីក្រុង​ Manchester ​ដូច​គ្នា​គឺ Manchester United និង​ Manchester City ​ជា​ក្លឹប​គូ​​ប្រជែង​គ្នា​ខ្លាំង​​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ស្រប​ពេល​បច្ចុប្បន្ន​  Man Utd កំពុង​ធ្លាក់​ទម្រង់​លេង​ យប់​មិញ​​ Man City បាន​ប្រកាស​តែង​តាំង​អ្នកចាត់ការ​ឆ្នើម​ Pep Guardiola ​ឲ្យ​ឡើង​ដឹក​នាំ​ក្រុម​នៅ​រដូវ​កាល​ក្រោយ។ តើ​​​ក្លឹប​មេឃ​ខៀវ​ អាច​នឹង​ក្លាយ​ជា​ក្លឹប​ធំ​ជាង​បិសាច​ក្រហម​ដែរ​ទេ?

 

តើ​ Man City ក្លាយ​ជា​ក្លឹប​ធំ​ជាង​ Man Utd ដែរ​ទេ​ ក្រោយ​ Pep ឡើង​ដឹក​នាំ?

តើ​ Man City ក្លាយ​ជា​ក្លឹប​ធំ​ជាង​ Man Utd ដែរ​ទេ​ ក្រោយ​ Pep ឡើង​ដឹក​នាំ?

 

 

Pep ដែល​​អ្នកចាត់ការ​ដ៏​កំពូល​ម្នាក់​ធ្លាប់​ដឹក​នាំ​ក្រុម​៦​ឆ្នាំ​កន្លះ ឈ្នះ​ពាន​១៩​ ​បាន​ព្រម​​ដឹក​នាំ Man City ​នៅ​រដូវ​កាល​ក្រោយ ដោយ​ចុះ​កុងត្រា​៣​ឆ្នាំ និង​ឡើង​ជំនួស​​តំណែង​លោក​ Manuel Pellegrini ​ដែល​នឹង​ចាក​ចេញ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ខាង​មុខ។

 

​បើ​តាម​ការ​វិភាគ​របស់​ BBC បាន​ឲ្យ​ដឹង​ថា Man Utd អាច​យល់​ថា​ក្លឹប​របស់​ពួកគេ​ជា​ក្លឹប​ធំ​ជាង ព្រោះ​មាន​​​ប្រាក់​ច្រើន និង​មាន​អ្នកគាំទ្រ​ជុំ​វិញ​ពិភពលោក​ច្រើន​ជាង​ (Man City)​ ​ប៉ុន្តែ​សម្រាប់​ក្រុម​ Man City ដែល​ Pep គ្រោង​នឹង​ឡើង​ដឹក​នាំ នឹង​អាច​ធ្វើ​ឲ្យ​មេឃ​ខៀវ ក្លាយ​ជា​ក្លឹប​ធំ​​​ជាង​បិសាច​ក្រហម​វិញ។

 

​​មូលហេតុ​ ដែល​អ្នក​វិភាគ​យល់​​ថា​ Man City អាច​ក្លាយ​ជា​ក្លឹប​ធំ​ជាង​ Man Utd នា​ពេល​អនាគត​ ព្រោះ​​ Man City ក៏​ជា​​ក្លឹប​អ្នក​មាន​ ដែល​មាន​មហាសេដ្ឋី​អារ៉ាប ហើយ​ Pep ​ជា​អ្នកចាត់ការ​ដែល​មាន​ឥទ្ធិពល ​ដែល​កីឡាករ​ខ្លាំងៗ​ល្បីៗ​លើ​លោក​ចង់​លេង​ជាមួយ ជាក់​ស្ដែង​ Neymar ក៏​ធ្លាប់​បាន​និយាយ​ថា ចង់​លេង​ឲ្យ​ Pep ​ថ្ងៃ​ណា​មួយ​ផង​ដែរ។ យ៉ាងណា នេះ​គ្រាន់​តែ​ទស្សនៈ​​​នៃ​ការ​វិភាគ​មួយ​ប៉ុណ្ណោះ៕

 

ចុះ​ប្រិយមិត្ត​យល់​ថា Man City នឹង​ក្លាយ​ជា​ក្លឹប​ធំ​ជាង Man Utd ដែរ​ទេ?

 

-ចុចអាន៖ Neymar៖ ខ្ញុំ​ចង់​លេង​ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc