សិស្ស​ និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​សំបូរ​ ចំណាយ​ប្រាក់​​ផ្ទាល់​ខ្លួន​​ជួសជុល​ទីលាន​បាល់​ទាត់​​​រាល់​ឆ្នាំ​

សិស្ស​ និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​សំបូរ​ ចំណាយ​ប្រាក់​​ផ្ទាល់​ខ្លួន​​ជួសជុល​ទីលាន​បាល់​ទាត់​​​រាល់​ឆ្នាំ​

​​សិស្សនៅ​វិទ្យាល័យ​ ហ៊ុន សែន សម្ភៈបុរៈ ​និង​ប្រជាពលរដ្ឋ​​ស្រុក​សំបូរ​ ខេត្ត​ក្រចេះ​ បាន​​​ប្រមូល​ប្រាក់​គ្នា​​ជា​រៀងរាល់​ឆ្នាំ​ ដើម្បី​ជួសជុល​ទីលាន​​​បាល់ទាត់​របស់​សាលា​​មួយ​នេះ ​ព្រោះ​តែ​​​គ្មាន​អ្នក​ណា​ជួយ​ឧបត្ថម្ភ​​។

 

សិស្ស​ និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​សំបូរ​ ចំណាយ​ប្រាក់​​ផ្ទាល់​ខ្លួន​​ជួសជុល​ទីលាន​បាល់​ទាត់​​​រាល់​ឆ្នាំ​សិស្ស​ និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​សំបូរ​ ចំណាយ​ប្រាក់​​ផ្ទាល់​ខ្លួន​​ជួសជុល​ទីលាន​បាល់​ទាត់​​​រាល់​ឆ្នាំ​
សកម្ម​ភាព​ជួសជុល​ទីលាន​​បាល់ទាត់​វិទ្យាល័យ ហ៊ុន​ សែន សម្ភៈបុរៈ

 

​​លោក គឹម ឡាយប៉ៃ នាយក​វិទ្យាល័យ​ ហ៊ុន សែន សម្ភៈបុរៈ បាន​ឲ្យ​ដឹង​ថា ​សាលា​របស់​លោក​មាន​ទីលាន​បាល់ទាត់​មួយ​ ​និង​​ក្រុម​បាល់ទាត់​ប្រចាំ​ស្រុក​ឈ្មោះ​ថា ក្រុម​​បាល់ទាត់​ស្រុក​សំបូរ។ ទីលាន​នេះ​​​សម្រាប់​សិស្ស​ និង​ក្រុម​បាល់ទាត់​​ប្រចាំ​ស្រុក​លេង ​និង​ហ្វឹកហាត់​ផង​ដែរ។

​នាយក​សាលា​រូប​នេះ​បន្ត​ថា ទីលាន​នេះ​ជួសជុល​សឹង​តែ​​រាល់​ឆ្នាំ​ ​ដោយ​ប្រាក់​របស់​សិស្ស​ និង​ប្រជាពលរដ្ឋ​ ​​ក្នុង​ភូមិ​ស្រុក​​​នៅ​​ក្បែរ​សាលា​ ​ដែល​ស្រលាញ់​វិស័យ​កីឡាបាល់ទាត់​​សុខ​ចិត្ត​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន។ ​​សាលា​របស់​លោក​បាន​ស្មើ​សុំ​ទៅ​ក្រសួង​អប់រំ យុវជន​ និង​កីឡា ឲ្យ​ជួយ​​​ធ្វើ​របង​ទីលាន​នេះ​ដែរ​​​ដែរ ប៉ុន្តែ​​​​គ្មាន​​​​អ្នក​ជួយ​ឡើយ។

​បើ​តាម​លោក​បញ្ជាក់​ថា ​​ទីលាន​នេះ​​ នឹង​លែង​ខូច​​ប្រសិន​បើ​ធ្វើ​របង​ជុំ​វិញ​ ដែល​​អាច​ឲ្យ​សិស្ស​ក្នុង​សាលា​ និង​ប្រជាពលរដ្ឋ​ឈប់​​​ចំណាយ​ប្រាក់​ផ្ទាល់​​ខ្លួន​ជួសជុល​តទៅ​​ទៀត។ ​​ទីលាន​មាន​ទទឹង​ជិត ៧០​ ​ម៉ែត្រ​និង​បណ្ដោយ​​​​ជាង ១០០ ម៉ែត្រ។

 

​ទីលាន​បាល់ទាត់​​របស់​វិទ្យាល័យ​ ហ៊ុន សែន សម្ភៈបុរៈ ​មាន​ទីតាំង​នៅ​មុខ​​សាលា​បឋម​សិក្សា​​សំបូរ ស្រុក​សំបូរ ខេត្ត​ក្រចេះ៕

 

អត្ថបទ៖​ ស្រី សុវណ្ណដារ៉ា​​
រូប​ថត៖ ផ្ដល់​ឲ្យ​