Leonel Messi ចង់ជួបជាមួយ និងកុមារសញ្ជាតិ Afghanistan ដែលគាំទ្រខ្លួន

កីឡាករឆ្នើមរបស់ក្លឹបអ្នកមានបុណ្យBarcelona និងជម្រើសជាតិអាហ្សង់ទីន Leonel Messi បាននិងកំពុងតែប្រាថ្នាចង់ជួបជាមួយប្រិយមិត្ត ដែលជាកុមារតូចវ័យ៥ឆ្នាំ Murtaza Ahmadi Idolises ជនជាតិអាហ្គានីស្ថានដែលរស់នៅតំបន់ក្រីក្រនាទីក្រុង Ghazni ជិតទីក្រុង Kabul។

Leonel Messi

កុមារនេះបាន​យកថង់ប្លាស្ទិកពាក់ពីលើអាវយឺត រចនាជារូបអាវជម្រើសជាតិអាហ្សង់ទីន(បងប្រុសគេ​ជាអ្នកធ្វើ​អោយ) និង​បានផុសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក(តាំង​ពីពាក់​កណ្តាលខែ​មករា​2016) គឺអាវ​លេខ១០ និង ឈ្មោះរបស់Messi។ ទង្វើរនេះត្រូវបានធ្វើអោយមានការចាប់​អារម្មណ៏​ពី Leonel Messi និង​ អ្នកគាំទ្រផងដែរហើយពួកគេក៏ចង់មានពេលវេលាជួបគ្នា តែមិន​ទាន់​ដឹងពី​កាល​បរិច្ឆេទពិតប្រាកដ និង ទីកន្លែងជួបគ្នាផងដែរ​ ប៉ុន្តែសហព័ន្ធ កំពុងតែធ្វើការងារ​នេះថាតើជួបគ្នានៅ​ Afghanistan រឺកុមារម្នាក់នេះ និង ធ្វើដំណើរទៅ ប្រទេសអេស្បាញ រឺប្រទេស​ទីបី ហើយនេះជាការថ្លែងរបស់ Sayed Ali Kazemi អ្នកនាំពាក្យសហព័ន្ធកីឡាបាល់ទាត់​ប្រទេស​អាហ្គានីស្ថាន។

ស្ថានទូតអេស្បាញប្រចាំក្រុងកាប៊ុលកំពុងតែធ្វើការងារនេះផងដែរដើម្បីឈានទៅរកការចរចារមួយដើម្បីអោយមានជំនួបមួយនេះកើតឡើងតាមលទ្ធភាពអាចធ្វើទៅបាន។ រូបភាពរបស់កុមារា​Murtaza ពាក់អាវជម្រើសជាតិអាហ្សង់ទីន ដែលរចនាពីស្បោងផ្លាស្ទីកនេះ​បានធ្វើអោយ​អង្រួនចិត្ត​ប្រិយមិត្តអ្នកស្នេហាកីឡាបាល់ទាត់ជុំវិញពិភពលោក។ ស្រដៀងគ្នានេះដែរ Jorgge Lionel ដែលជាឪពុករបស់កីឡាករពានរង្វាន់បាល់មាស ៥សម័យរូបនេះបាននិយាយថា:Messi បានដឹងពីរឿងនេះហើយហើយបានប្រាប់ថាកូនរបស់លោកចង់ជួបជាមួយ និង កុមារម្នាក់​នោះ​ កាន់​តែឆាប់កាន់តែល្អ ដើម្បីធ្វើអ្វីជាការតបស្នងដល់ប្រិយមិត្តតូចម្នាក់នេះ៕

Leonel Messi

Leonel Messi

missi2

missi4

អត្ថបទដោយ៖ បូលីន
Source: dailymailsport