Newcastle ចុះ​ហត្ថ​លេខា​ជា​មួយ​ខ្សែ​ប្រយុទ្ធ Doumbia ក្នុងលក្ខ​ខណ្ឌ​​ខ្ចី​ជើងពីក្លិប Roma

ក្លិប Newcastle បាន​បំពេញការ​ខ្ចី​ជើង​មួយ​​​សម្រាប់​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិកូត​ឌី​វ័រ Seydou Doumbia​។ កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ នឹង​ចំណាយ​ពេល​ពេល​វេលា​ដែល​នៅ​សល់​នៅ​​រដូវកាលនេះ​នៅ​ឯ​កីឡ​ដ្ឋាន St James’ Park ក្រោយ​ពី​ត្រូវ​បាន​ផ្តល់​ឲ្យ​ទិដ្ឋា​ការ​មួយ ហើយក្លិប Newcastle មាន​ជម្រើស​មួយក្នុងការ​ធ្វើ​ឲ្យ​ការ​ផ្ទេរ​នេះ​ពីក្លិប Roma ក្លាយ​ជា​ការផ្ទេរ​ក្នុង​រយៈ​ពេល​វែង​មួយ​នៅ​រដូវក្តៅ​ខាង​មុខ​។

doumbiaDoumbia ដែល​បាន​ជួប​ពេល​វេលា​ដ៏​​ជោគ​ជ័យ​នៅ​ឯ​ប្រទេស​ស្វ៊ីស​ជា​មួយ​នឹងក្លិប Young Boys និង​នៅ​ប្រទេស​រុស្ស៊ី​​ជា​មួយ​នឹងក្លិប CSKA Moscow នោះ បាន​ជួប​ភាព​ត្រដាប​ត្រដួស​ក្នុងការ​បង្កើត​ភាព​អស្ចារ្យ​របស់​គេក្នុង​ក្រប​ខ័ណ្ឌ Serie A ដែល​ជា​កន្លែង​រូប​គេ​បាន​បង្ហាញខ្លួន​ត្រឹម​តែ​​១៣​លើកគត់​ក្នុង​ការ​ប្រកួត​លីក​សម្រាប់​ក្លិប Rome​។ Doumbia ដែល​បាន​បំពេញ​ការ​ត្រួត​ពិនិត្យ​សុខ​ភាព​របស់​គេ​នៅ​ឯ​ក្លិប Newcastle កាលពី​ថ្ងៃ​អាទិត្យ និង​បាន​បំពេញ​ការផ្ទេរ​ជា​ផ្លូវ​ការ​របស់​គេ​កាល​ពី​ថ្ងៃ​ចន្ទនោះ បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការក្លាយ​ជា​កីឡាករ​របស់​ក្លិប Newcastle United​។ ខ្ញុំ​​បាន​ចាប់​ផ្តើម​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​។ ខ្ញុំ​បាន​​​មក​ដល់ ហើយ​​ខ្ញុំ​ត្រៀម​រួច​រាល់​ដើម្បី​ប្រកួត​។ វា​តែង​តែ​ក្លាយ​ជា​សុបិន​មួយ​ក្នុង​ការ​លេងក្នុង​ក្រប​ខ័ណ្ឌ Premier League ហេតុនេះ ខ្ញុំពិត​ជា​មាន​ការ​រីក​ណាស់ណាស់​។ ខ្ញុំ​កំពុង​តែ​សម្លឹង​​ឆ្ពោះ​ទៅមុខ​ដើម្បី​ជួយ​ឲ្យក្លិប​នេះ​ទទួល​បាន​ជ័យ​ជម្នះ និង​មាន​ចំណា់​ថ្នាក់​ល្អ​នៅលើ​តា​រាង​»​៕

ប្រភព​ព័ត៌​មាន៖ The Guardian