ទឹម រដ្ឋា បង្ហាញ​រថយន្ត​ថ្មី ​ល្បី​ថាជា​កាដូ​សង្សារ​

Doliprane TVC

​កន្លងមក​តារា​សម្តែង និង​មូ​ដែល ទឹម រដ្ឋា ធ្លាប់បាន​បង្ហើប​ប្រាប់ថា នាង​គ្រោង​ដូ​រថយន្ត​ឡិច​ស៊ី​ស ៥៧០ អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ប៉ុន្តែ​បំណង​ប្តូ​រថយន្ត​ថ្មី​នេះ នាង​ក៏បាន​ត្អូញត្អែរថា ខ្វះ​លុយ​ថែម ។ ទើបតែ​នៅ​ព្រឹក​ថ្ងៃទី ២៧ ខែមករា នេះ ទឹម រដ្ឋា បានបង្ហាញ​រូប​ឡាន​ថ្មី​ម៉ាក Escalade បានធ្វើឱ្យ​ទស្សនិកជន​មួយចំនួន​គិតថា រថយន្ត​ថ្មី​របស់ ទឹម រដ្ឋា នេះ អាចជា​កាដូ​ពី​គូស្នេហ៍​ថ្មី​របស់​នាង ។

ទឹម រដ្ឋា បង្ហាញ​រថយន្ត​ថ្មី ​ល្បី​ថាជា​កាដូ​សង្សារ​

ព្រោះ​កាលពី​មួយខែ​មុននេះ មាន​ព័ត៌មាន​ថា ទឹម រដ្ឋា ជួប​គូស្នេហ៍​ថ្មី ជា​បុរស​អ្នកជំនួញ​ក្នុងស្រុក​ម្នាក់ ហើយ​បុរស​ម្នាក់​នោះ ក៏បាន​បោះពាក្យ​សម្តី​ថា ចង់​ជូន​កាដូ​មានតម្លៃ​ឱ្យ ទឹម រដ្ឋា ធ្វើឱ្យ​នាង​ភ្ញាក់ផ្អើល​ថែមទៀត​ផង ។ ទាក់ទង​នឹង​ការយល់ឃើញ​របស់​ទស្ស​និក​ជននេះ “​ប្រជាប្រិយ​” ក៏បាន​ព្យាយាម​ទាក់ ទង​តាម​ទូរស័ព្ទ​សុំ​ការឆ្លើយតប​ពី ទឹម រដ្ឋា ផងដែរ ប៉ុន្តែ​តារា​ស្រី​រូបនេះ​មិន​លើក​ទូរស័ព្ទ​ឡើយ ដូច្នេះហើយ ការបង្ហាញ​រថយន្ត Escalade នេះ មិនទាន់​ប្រាកដថា ជា​កម្ម​សិទ្ធ​របស់ ទឹម រដ្ឋា ទិញ​ផ្ទាល់ ឬ​សង្សារ​ថ្មី​របស់​នាង​កាដូ​ឲ្យ​នាង​នោះទេ ៕ ប្រមាញ់ តារា​

ទឹម រដ្ឋា បង្ហាញ​រថយន្ត​ថ្មី ​ល្បី​ថាជា​កាដូ​សង្សារ​