ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

តេ​ឡេ​ស្កុប​អវកាស​ជម្រៅ​ធំ​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ហៅ​កាត់​ថា ATLAST គឺជា​យាន​អង្កេត​ការ​អវកាស​ថ្មី​មួយ​ដែល​បង្កើត​ឡើង​ដោយ​អង្គកា​ណា​សា (NASA) ។ វា​មាន​កម្រិត​ភ្លឺ​ច្បាស់​ជាង​តេ​ឡេ​ស្កុប Hubble និង​តេ​ឡេ​ស្កុប JWST ជាមួយនឹង​ទំហំ​កញ្ចក់​ធំ​ជាង​ពួក​វា ។ ជ្រុង​របស់​តេ​ឡេ​ស្កុប ATLAST ច្បាស់​ជាង​តេ​ឡេ​ស្កុប JWST ១០​ដង ចំណែក​ដែន​កំណត់​វិញ​មាន​ចំនួន​២​ពាន់​ដង​ប្រសើរ​ជាង​តេ​ឡ​ស្កុប Hubble ។

តេ​ឡេ​ស្កុប ATLAST គឺជា​បេសកកម្ម​ក្នុង​អំឡុង​ឆ្នាំ​២០២៥​ដល់​ឆ្នាំ​២០៣៥ ត្រូវ​បាន​រចនា​ឡើង​ដោយ​ដោះស្រាយ​សំនួរ​ពិបាក​ឆ្លើយ​បែប​វិទ្យាសាស្ដ្រ​ក្នុង​ចំណោម​សំនួរ​លំបាក​ផ្សេង​ទៀត​គឺ​តើ​មានជីវិត​ផ្សេង​ទៀត​ទេ​ក្នុង​ហ្កា​ឡាក់​ស៊ី ។ តេ​ឡេ​ស្កុប ATLAST នឹង​សម្រេច​ឱ្យ​បាន​នូវ​ការ​រក​ឃើញ​ម៉ូ​ឡេ​គី​ល​អុក​ស៊ី​សែន អូហ្សូន ទឹក និង​ឧស្ម័ន​មេតាន​ក្នុង​សណ្ឋាន​ដី​ភព​ថ្មី ។ ប្រ​តិ​ប​តិ្ត​ការ​ក្នុង​អ៊ុ​ល​ត្រា UV, អុ​ប​ទិ​ក និង​រលក​ចម្ងាយ​អាំង​ប្រា ។ កញ្ចក់​របស់​វា​មាន​ឥទ្ធិពល​អាច​សម្គាល់​បាន​នូវ​បរិយាកាស និង​ផ្ទៃរាប​នៃ​ភព​ក្រៅ​ដែល​មាន​រាង​សណ្ឋាន​ដូច​ភព​ផែនដី​នៅ​រយៈ​ចម្ងាយ​រហូត​ដល់​ទៅ​១៥០​ឆ្នាំ​ពន្លឺ​ដែល​ក្នុង​១​ឆ្នាំ​ពន្លឺ​ធ្វើ​ដំណើរ​បាន ៩.៥០០.០០០.០០០.០០០ គីឡូម៉ែត្រ រួម​បញ្ចូល​ទាំង​ធាតុអាកាស និង​អត្រា​នៃ​ការ​វិល​ជុំ​ផង​ដែរ ។ តេ​ឡេ​ស្កុប ATLAST  នឹង​ឱ្យ​តារាវិទូ​ប្រមូល​យក​ព័ត៌មាន​លើ​ធម្មជាតិ​នៃលក្ខណៈ​ពិសេស​របស់​ដី​ភព​ថ្មី​រួម​ជា​មួ​ួ​យ​នឹង​ការ​ប្រែប្រួល​ក្នុង​ពពក ។ ក្រៅពី​នេះ​តេ​ឡេ​ស្កុប ATLAST  មាន​សក្កា​នុ​ពល​ដើម្បី​រក​ឃើញ​បម្រែបម្រួល​តាម​រដូវ​កាល ។

លើស​ពី​ការ​ស្វែងរក​ជីវិត​ថ្មី​តេ​ឡេ​ស្កុប ATLAST មាន​បេសកកម្ម​តម្រូវ​ឱ្យ​បង្ហាញ​ពី​រូបវិទ្យា​មូលដ្ឋាន​ពី​ការ​បង្កើត​តារា និង​ការ​តាមដាន​អន្តរ​កម្ម​ដ៏​ស្មុគស្មាញ​រវាង​បញ្ហា​ងងឹត និង​ហ្កា​ឡាក់​ស៊ី ។ យាន​អង្កេត​ការ​នេះ​ស្ថិត​នៅ​ចន្លោះ​ដុំ​បាល់​ព្រះអាទិត្យ និង​ភព​ផែនដី​ត្រង់​ចំនុច L2 ដោយ​ប្រើប្រាស់​នាវា​ចម្លង​គ្រឿងយន្ត​ជាមួយនឹង​ឱកាស​ជួយ​ម្តងម្កាល​ពី​ក្រុម​អ​កាស​យានិក​ហោះហើរ​ក្នុង​យាន Orion ។ ដូច​ទៅ​នឹង​តេ​ឡេ​ស្កុប Hubble តេ​ឡេ​ស្កុប ATLAST មាន​អាយុកាល​ដល់​ទៅ ២០ ឆ្នាំ​នៃ​បេសកកម្ម​។ នៅ​ឆ្នាំ ២០៥០ វា​នឹង​ក្លាយជា​តេ​ឡ​ស្កុប​ដែល​សិក្សា​ពី​ភាព​លម្អិត​របស់​ភព​ថ្មី​ដែល​ស្ថិត​នៅ​ក្នុង​ហ្កា​ឡាក់​ស៊ី ៕