ព្រួត​វាយ​ជនសង្ស័យ​លួច​ម៉ូតូ​ស្លាប់​កណ្តាល​ស្រែ

ព្រួត​វាយ​ជនសង្ស័យ​លួច​ម៉ូតូ​ស្លាប់​កណ្តាល​ស្រែ

ខេត្តកំពង់ស្ពឺ ៖ ចោរលួច​ម៉ូតូ​ម្នាក់ បាន​ត្រូវ​អ្នក​ភូមិ​ព្រួត​វាយ និង​កាប់​រហូត​ស្លាប់​នៅ​កណ្ដាល​វាលស្រែ បន្ទាប់​ពី​ជន​នេះ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​តែ​មិន​បាន​សម្រេច ឯ​គូកន​២​នាក់​ទៀត​រត់គេច​ខ្លួន​រួច ។​ករណី​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែមករា នៅ​ភូមិ​ព្រៃ​ស្បូវ ឃុំ​វាល ស្រុក​គងពិសី ។ ជន​ដែល​ត្រូវ​វាយ​និង​កាប់​ស្លាប់​នេះ​ឈ្មោះ ម៉េ​ង ឈឿ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពត ។ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ សុ​ឹ​ម ណាប់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​វែង ឃុំ​វាល ។ ការ​ស្គាល់​អត្ថ​សញ្ញាណ​ជន​រូប​នេះ ដោយសារ​តែ​គេ​រក​ឃើញ​ប័ណ្ណ​ដែល​ចេញ​ឱ្យ​ដោយ​ក្រសួង​ព័ត៌មាន​ដែល​បង្ហាញ​ថា ជា​អ្នកការ​សែត​រស្មី​ព្រះ​វិហារ ។

តាម​ម្ចាស់​ម៉ូតូ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ​ទៅ​លេង​បុណ្យដារលាន​នៅ​ភូមិ​ខាងលើ ដោយ​ទុក​ម៉ូតូ​នៅ​កន្លែង​បុណ្យ​។ លុះ​មួយសន្ទុះ​ក្រោយមក ពេល​ក្រឡេក​រក​មើល​ម៉ូតូ​ស្រាប់តែ​បាត់​ក៏​ផ្អើល​ឆោឡោ ហើយ​អ្នក​ភូមិ​ក៏​នាំ​គ្នា​ដេញ​តាម​តាំងពី​កន្លែង​បុណ្យ​រហូត​ដល់​ចំណុច​ខាងលើ ជនសង្ស័យ​បាន​ផ្ដួល​ម៉ូតូ​ចោល ហើយ​ព្យាយាមរ​ត់ទៅ​ពួន​នៅ​ព្រៃ​ខាងជើង​ភូមិ ក៏​ត្រូវ​ចាប់​បាន​ម្នាក់ ព្រមទាំង​វាយ​និង​កាប់​នឹង​ពូថៅ​ជា​ច្រើន​កន្លែង​បណ្ដាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​កណ្ដាល​វាង​ស្រែ ។

លោក​វរសេនីយ៍ត្រី ឃឹម សុ​ផា​ណ្ណា​រ៉ា អធិការ​នគរបាល​ស្រុក​គងពិសី បានឱ្យ​ដឹង​ថា ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល 1N-8191 ។ ចំណែក​ម៉ូតូ​ដែល​ក្រុម​ចោរ​ជិះ​ធ្វើ​សកម្មភាព ហើយ​ផ្ដួល​ចោល​ដែរ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1F-5506 ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ ដើម្បី​ឱ្យមក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ និង​បាន​ប្រគល់​ម៉ូតូ​ដែល​យក​បាន​ទៅ​ឱ្យ​ម្ចាស់​ដើម​វិញ​។ ចំណែក​ម៉ូតូ​ដែល​ក្រុម​ចោរ​ជិះ​ធ្វើ​សកម្មភាព សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត ។

លោក​អនុសេនីយ៍ឯក ទិ​ត្យ វណ្ណៈ ប្រធាន​មន្ទីរ​យុត្តិធម៌​កង​រាជ​អាវុធ​ហត្ត​ខេត្ត បានឱ្យ​ដឹង​ថា ចោរ​ម្នាក់​ដែល​ស្លាប់​គឺជា​បក្ស​ពួ​ល​របស់​ជនសង្ស័យ​មាន​គ្នា​៣​នាក់ ដែល​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​តែ​មិន​បាន​សម្រេច ។ លោក​ប្រធាន​មន្ទីរ​បន្ដ​ថា ជនសង្ស័យ​បាន​រង​នូវ​ការ​កាប់​ដោយ​កាំបិត​និង​ពូថៅ​ទៅ​លើ​ផ្ទៃមុខ និង​ក​ជា​ច្រើន​កន្លែង ៕