ពិធីបុណ្យ​សាសនា​ហិណ្ឌូ​មួយ​​ យក​ដែក​ស្រួច​ចាក់​ទម្លុះ​ស្បែក​​គួរ​ឲ្យ​ស្រៀវ​

ពិធីបុណ្យ​សាសនា​ហិណ្ឌូ​មួយ​​ យក​ដែក​ស្រួច​ចាក់​ទម្លុះ​ស្បែក​​គួរ​ឲ្យ​ស្រៀវ​

​អ្នក​គោរព​ប្រណិប័តន៍​សាសនា​​ហិណ្ឌូ​​ជាច្រើន​នាក់​​ក្នុង​ប្រទេស​ម៉ាឡេស៊ី ​​​តែង​តែ​ប្រារព្ធ​ពិធីបុណ្យ​​​គួរ​ឲ្យ​​ស្រៀវ​សាច់​មួយ​​​​​​ដោយ​គេ​យក​​​ដែក​ស្រួច​តូច​ៗ​ ចាក់​ទម្លុះ​ស្បែក​​ ឬ​អណ្ដាត និង​ផ្លែ​សន្ទូច​​ថ្ពក់​​នឹង​ដង​ខ្លួន ​​ដែល​គេ​ហៅ​​ថា​ពិធី Thaipusam។ ​​ពិធី​នេះ​គឺ​ប្រារព្ធ​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​ Lord  Murugan​​ ​ជា​អាទិទេព​ចម្បាំង​។​​​​​​​

 

ពិធីបុណ្យ​សាសនា​ហិណ្ឌូ​មួយ​​ យក​ដែក​ស្រួច​ចាក់​ទម្លុះ​ស្បែក​​គួរ​ឲ្យ​ស្រៀវ​

 

ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​​នេះ ​​ប្រារព្ធ​ធ្វើ​​ឡើង​យ៉ាង​គគ្រឹកគគ្រេង ​នៅ​វិហារ Sri Subramaniar Swamy Temple ​ក្នុង​រូង​ថ្ម Batu ភាគ​ខាង​ជើង​​ទីក្រុង​កូឡាឡាំពួរ​  ប្រទេស​ម៉ាឡេស៊ី ដោយ​អ្នក​ចូល​រួម​ស្លៀក​​​សំលៀក​បំពាក់​ពណ៌​ឆើត​ៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍​។​

 

​​​​​​​​​អ្នក​​​​​​ប្រណិប័តន៍​​ខ្លះ​​ បាន​យក​​​ចង្កាក់​ប្រាក់​ចាក់​ដោត​លើ​រាងកាយ​​ទ្រ​របស់​ម្យ៉ាង​ឈ្មោះ​ Kavadi ឬ​​ចាក់​ទម្លុះ​អណ្ដាត ទម្លុះ​ថ្ពាល់​ ឬ​​បន្តោង​ផ្លែ​សន្ទូច​​ឲ្យ​អ្នក​ផ្សេង​ទាញ ដើម្បី​បង្ហាញ​ពី​មហា​កម្លាំង​។ ឯ​​អ្នក​ចូល​រួម​ខ្លះ​​ទៀត ​ទូល​​ទឹក​ដោះ​គោ​ដាក់​ក្អម ឬ​ឆ្នាំង​​ ដើរ​សំដៅ​ទៅ​កន្លែង​ប្រារព្ធ​ពិធី​។

 

​​សម្រាប់​ពិធី​ក្នុង​ឆ្នាំ​នេះ ​ប្រជាជន​ម៉ាឡេស៊ី​កាន់​សាសនា​ហិណ្ឌូ​ជាង ១លាន​នាក់​បាន​ចូល​រួម​​នៅ​រូង​ខាង​លើ ​ដោយ​គេ​​ដើរ​​ថ្មើរ​ជើង​ជាង​១០​ម៉ោង និង​ឡើង​កាំជណ្ដើរ ២៧២​កាំ​ទៅ​កាន់​វិហារ​។

 

​ក្រៅ​ពី​ប្រទេស​ម៉ាឡេស៊ី ​ពិធី​នេះ​ក៏​មាន​​​​​គេ​ប្រារព្ធ​នៅ​ប្រទេស​ឥណ្ឌា ស្រីលង្កា ​សិង្ហបុរី ឥណ្ឌូណេស៊ី ថៃ និង​មីយ៉ាន់ម៉ា​ផង​ដែរ ពិសេស​ក្នុង​សហគមន៍​​អ្នក​កាន់​សាសនា​ហិណ្ឌូ​តាមិល៕

 

ពិធីបុណ្យ​សាសនា​ហិណ្ឌូ​មួយ​​ យក​ដែក​ស្រួច​ចាក់​ទម្លុះ​ស្បែក​​គួរ​ឲ្យ​ស្រៀវ​

 

ពិធីបុណ្យ​សាសនា​ហិណ្ឌូ​មួយ​​ យក​ដែក​ស្រួច​ចាក់​ទម្លុះ​ស្បែក​​គួរ​ឲ្យ​ស្រៀវ​

 

ពិធីបុណ្យ​សាសនា​ហិណ្ឌូ​មួយ​​ យក​ដែក​ស្រួច​ចាក់​ទម្លុះ​ស្បែក​​គួរ​ឲ្យ​ស្រៀវ​

 

ពិធីបុណ្យ​សាសនា​ហិណ្ឌូ​មួយ​​ យក​ដែក​ស្រួច​ចាក់​ទម្លុះ​ស្បែក​​គួរ​ឲ្យ​ស្រៀវ​

 

ពិធីបុណ្យ​សាសនា​ហិណ្ឌូ​មួយ​​ យក​ដែក​ស្រួច​ចាក់​ទម្លុះ​ស្បែក​​គួរ​ឲ្យ​ស្រៀវ​

 

ពិធីបុណ្យ​សាសនា​ហិណ្ឌូ​មួយ​​ យក​ដែក​ស្រួច​ចាក់​ទម្លុះ​ស្បែក​​គួរ​ឲ្យ​ស្រៀវ​

 

ពិធីបុណ្យ​សាសនា​ហិណ្ឌូ​មួយ​​ យក​ដែក​ស្រួច​ចាក់​ទម្លុះ​ស្បែក​​គួរ​ឲ្យ​ស្រៀវ​

 

 

ចុចអាន៖ ជំនឿ​ផ្សេងៗ​ទាក់ទង​រឿង​ញាក់​ត្របក​ភ្នែក​តាម​ម៉ោង​

ចុចអាន៖ ជំនឿ​ហ្វីលីពីន​អ្វី​ខ្លះ​ដូច​ខ្មែរ?

ចុចអាន៖ អបិយជំនឿខ្មែរ​ ​​​ថត​រូប​គ្នា​​​​​​៣នាក់​​​​​ជួប​រឿង​​មិន​ល្អ​?

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Daily Mail