អាជ្ញាធរ​ធ្លាប់​អំពាវនាវ​ តែ​សំរាម​នៅ​តែ​មាន​នៅ​លូ​ទឹក​ស្អុយ​បឹង​ត្របែក

អាជ្ញាធរ​ធ្លាប់​អំពាវនាវ​ តែ​សំរាម​នៅ​តែ​មាន​នៅ​លូ​ទឹក​ស្អុយ​បឹង​ត្របែក

តើ​ពេល​ណា​ទើប​លែង​មាន​សំរាម​នៅ​តាម​ប្រឡាយ​លូ​ទឹក​ស្អុយ​បឹង​ត្របែក? ការ​ចោទ​សំណួរ​នេះ​ឡើង ​គឺ​ក្រោយ​ពី​គេ​សង្កេត​ឃើញ​ថា ជារឿយៗ​​គេ​ឃើញ​មាន​ការ​ចោល​សំរាម​ពាសវាលពាសកាល​នៅ​ក្នុង​ប្រឡាយ​លូ​ទឹក​ស្អុយ​បឹង​ត្របែក​ត្រង់​ចំណុច​របាំង​សម្រាស់​ការពារ​សំរាម​ទី​១ នៅ​ផ្លូវ​លេខ​៤៨៨។

 

កាល​ពី​ពាក់​កណ្ដាល​ខែ​មករា កន្លង​ទៅ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ធ្លាប់​​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​សកម្មភាព​បោះ​សំរាម​ចូល​ក្នុង​ប្រឡាយ ប៉ុន្តែ រហូត​មក​ទល់​នឹង​ពេល​នេះ​ សំរាម​នៅ​តែ​មាន​ដដែល។

 

អាជ្ញាធរ​ធ្លាប់​អំពាវនាវ​ តែ​សំរាម​នៅ​តែ​មាន​នៅ​លូ​ទឹក​ស្អុយ​បឹង​ត្របែក

រូបថត​មួយ​សន្លឹក​នេះ ថតនៅ​ម៉ោង ៧:៣០ នាទី ព្រឹក​ថ្ងៃ​ទី ២ ខែ​កុម្ភៈ ឆ្នាំ ២០១៦។ សំរាម​នៅ​តែ​មាន​ពេញ​ប្រឡាយ​លូ​ទឹក​ស្អុយ​បឹង​ត្របែក បើ​ទោះ​បី​មន្រ្តី​សាលា​រាជធានី​ធ្លាប់​បាន​អំពាវនាវ​ឲ្យ​មហាជន​បញ្ឈប់​សម្មភាព​​ចោល​សំរាម​នៅ​ក្នុង​ប្រឡាយ​ក៏ដោយ៕​