លោក គឹម អឿន ៖ ​យើងស្គាល់​ខ្លួន​ឯង​តាម​តែកញ្ចក់ និង​រូបថត​ប៉ុណ្ណោះ​

លោក គឹម អឿន ៖ ​យើងស្គាល់​ខ្លួន​ឯង​តាម​តែកញ្ចក់ និង​រូបថត​ប៉ុណ្ណោះ​

នាយក​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន ហៅ​កាត់​ថា CJCC លោក គឹម អឿន បាន​លើក​ឡើង​ថា គ្មាន​អ្នកណា​​ម្នាក់​ស្គាល់​ខ្លួន​ឯង​ច្បាស់ ជាជាង​​​អ្នក​ដទៃ​ស្គាល់ (​យើង) ​ឡើយ ដូច្នេះ​ការរិះគន់​ស្ថាបនា ​ជា​កាដូ​មិន​អាច​កាត់​ថ្លៃ​បាន។

 

លោក គឹម អឿន ៖ ​យើងស្គាល់​ខ្លួន​ឯង​តាម​តែកញ្ចក់ និង​រូបថត​ប៉ុណ្ណោះ​

 

“អ្នកណា​ខ្លះ​ហ៊ាន​ទទួល​យក​ការ​រិះគន់? យើង​សព្វ​ថ្ងៃ​តាំង​ពី​កើត​ដល់​ស្លាប់ មើល​ខ្លួន​ឯង​អត់​​ស្គាល់ថា​ខ្លួន​ឯង​ជា​អ្នកណា​ទេ។ យើង​ស្គាល់​ខ្លួន​ឯង​តែ​តាម​កញ្ចក់ និង​រូបថត​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ដែល​​មើល​ឃើញ​យើង​ផ្ទាល់ គឺ​អ្នក​ក្រៅ​ពី​យើង​ទាំងអស់…ដល់​គេ​ប្រាប់​ពី​ចំណុច​ខ្សោយ​របស់​យើង យើង​ខឹង​គេ”។

 

លោក គឹម អឿន បាន​ថ្លែង​បន្ត​ថា ការ​រិះគន់​​ស្ថាបនា​ជា​កញ្ចក់​ឆ្លុះដ៏​សំខាន់​ណាស់ ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់ៗ​រីកចម្រើន។ បើ​អ្នក​ណា​ម្នាក់​មិន​ព្រម​ទទួល​ការ​រិះគន់​របស់​អ្នកដទៃ អ្នក​នោះ​នឹង​មិនមាន​ការ​អភិវឌ្ឍ​ន៏​ខ្លួន​​ឡើយ។

 

ការ​ថ្លែង​របស់​លោក​បាន​ធ្វើឡើង ក្នុង​សិក្ខា​សាលា​មួយ​ស្ដី​ពី “សិល្បៈ​នៃ​ការ​ដឹក​នាំ” នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន កាល​ពី​ ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៦ កន្លង​ទៅ​៕

 

ធ្វើ​ការ​ជាមួយ​អ្នក​សុំ​ យើង​ជា​អ្នក​ក្រ ធ្វើ​ការ​ជាមួយ​អ្នក​ឱ្យ ​យើង​ជា​អ្នកមាន

ទម្លាប់​៧​យ៉ាង​ជួយ​អ្នក​ សម្រេច​ជា​បុគ្គល​ជោគ​ជ័យ

 

អត្ថបទ៖ អ៊ុំ សុភក្តិ