Chrome នឹង​ផ្លាស់​ប្ដូរ​​រូប​រាង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ឆាប់ៗ​នេះ​

Chrome នឹង​ផ្លាស់​ប្ដូរ​​រូប​រាង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ឆាប់ៗ​នេះ​

ថ្មី​ៗ​នេះ​វិបសាយ​ The Next Web បាន​រក​ឃើញ​ពី​កូដ​ពិភាក្សា​មួយ​របស់​ Google ដែល​អាច​សន្និដ្ឋាន​បាន​ថា​ការ​ផ្លាស់​ប្ដូរ​រូបរាង​លើក​ដំបូង​របស់​កម្មវិធី​ Chrome នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ។

 

ការ​ផ្លាស់​ប្ដូរ​​នោះ​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ដឹង​ត្រួស​ថា​ tab នីមួយៗ​នឹង​មាន​គែម​ដែល​ស្រួច​ជា​មុន​, ប៊ូតុង​មីនុយ​ប្រែ​ជា​សញ្ញា​ត្រេ​បី​ទៅ​ជា​សញ្ញា​ចុច​បី​វិញ ហើយ​ប៊ូតុង​ដទៃ​ទៀត​ក៏​មាន​​ការ​ផ្លាស់​ប្ដូរ​រូបរាង​ផង​ដែរ។

 

Chrome នឹង​ផ្លាស់​ប្ដូរ​​រូប​រាង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ឆាប់ៗ​នេះ​

 

ចំណែក​ឯ​ការ​ប្រើ​ប្រាស់​ក្នុង​ប្រភេទ​ incognito mode វិញ​ត្រូវ​កែ​ប្រែ​រូបរាង​ឲ្យ​មាន​លក្ខណៈ​ងងឹត​ជាង​ពី​មុន​ ដើម្បី​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​ចំណាំ​បាន​ថា​គេ​កំពុង​បើក​វិបសាយ​ក្នុង​ប្រភេទ​ incognito mode។

 

ចំណុច​ប្រែ​ប្រួល​មួយ​ចំនួន​ទៀត​រួម​មាន​ scroll bar និង​មាន​បន្ថែម​ icon ថ្មីៗ​ ហើយ​​ Page Downloads, Extensions, Settings និង​ History គឺ​រចនា​រូបរាង​ថ្មី​ទាំង​ស្រុង។

 

Chrome នឹង​ផ្លាស់​ប្ដូរ​​រូប​រាង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ឆាប់ៗ​នេះ​

 

ទាក់​ទង​នឹង​កាលបរិច្ឆេទ​បញ្ចេញ​នូវ​ការ​អាប់ដេត​ថ្មី​នេះ​ហាក់​មិន​មាន​ប្រភព​ពី​ក្រុមហ៊ុន​ឬ​សារព័ត៌មាន​ណា​បាន​បញ្ជាក់​នៅ​ឡើយ​នោះ​ទេ​ ប៉ុន្តែ​គេ​រំពឹង​ថា​វា​នឹង​មក​ដល់​ឆាប់ៗ​នេះ៕

 

ចុច​អាន៖ ពិត​ជា​អស្ចារ្យ​​បច្ចេកទេស​កុំព្យូទ័រ​ដែល​ប្រើ​ក្នុង​រឿង​ Star Wars

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BGR​​